(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញត្រួតពិនិត្យដំណើរការសាងសង់អគារថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំដល់ក្រុមការងារបច្ចេកទេសទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃសំណង់ និងត្រូវបញ្ចប់ការសាងសង់ឲ្យបានទាន់ពេលវេលា តាមកិច្ចសន្យា ជាពិសេសលោកស្នងការបានណែនាំដល់ក្រុមការងារទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងគិតដល់សុវត្ថិភាពជាចំបង។
គួរបញ្ជាក់ថា អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះ គឺមានកម្ពស់ ៩ជាន់ និងមានទំហំ៤០គុណ៥០ម៉ែត្រ៕