(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀន និងសម្ភារមួយចំនួនទៀត ក្នុងប្រតិបត្តិការបង្រ្កាបករណីចែកចាយ ប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ នៅភូមិសុខសិរី ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។

តាមរបាយការណ៍របស់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០នេះថា ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖

*ទី១៖ ឈ្មោះ ឃាម ផានិត អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ
*ទី២៖ ឈ្មោះ ឡុង ចំរើន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៦កញ្ចប់តូចធំ សម្ភារប្រើប្រាស់ និងវេចខ្ចប់មួយចំនួន និងម៉ូតូមួយគ្រឿង។ ករណីនេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តនៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ៕