(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មួយករណីថ្មីទៀត ដែលនាំចូលមកពីប្រទេសបារាំង (ចុចអាន)

២៖ កម្ពុជាប្រាប់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំភ្នំពេញ អំពីរឿងបោះតង់យោធានៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា និងស្នើឲ្យវៀតណាមរុះរើជាបន្ទាន់ (ចុចអាន)

៣៖ បេសកកម្មអចិន្ត្រៃយ៍កម្ពុជា៖ «ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការក្លែងព័ត៌មាន ពុំមានតម្លៃស្មើនឹងសេរីភាពបញ្ចេញមតិ និងការនិយាយស្របច្បាប់ឡើយ» (ចុចអាន)

៤៖ សម្តេចតេជោ ហ៊ុន សែន ទាមទារឱ្យ ប្រែត អាដាម បកស្រាយរឿងសិទ្ធិមនុស្សនៅអាមេរិក ដែលកំពុងធ្វើការបង្ក្រាបយ៉ាងសាហាវលើក្រុមបាតុករ (ចុចអាន)

៥៖ អគ្គស្នងការ បញ្ជាឱ្យសមត្ថកិច្ចឃាត់ម្ចាស់រថយន្ត Rolls-Royce និង Mercedes ដែលពាក់ផ្លាកលេខ ន.ប ក្លែងក្លាយ (ចុចអាន)

៦៖ សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនជនណាចូលរួមយុទ្ធនាការ ជាមួយក្រុមប្រឆាំងក្រៅប្រទេស ចង់ឲ្យធនាគារទាំងអស់នៅកម្ពុជាដួលរលំ (ចុចអាន)

៧៖ រដ្ឋមន្ត្រីការពារជាតិ៖ កម្ពុជាមិនរាថយការងារមនុស្សធម៌ដាច់ខាត ទោះទ័ពមួកខៀវកម្ពុជា ស្លាប់ម្នាក់ និង៩នាក់ ឆ្លងវីរុសកូវីដ១៩ នៅម៉ាលី (ចុចអាន)

៨៖ អតីតប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោមបទគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម (ចុចអាន)

៩៖ ប្រមុខរាជរដ្ឋាភិបាល ព្រមានចាប់ខ្លួនជនបំផុសមិនឲ្យចាយ និងកាត់ទឹក លុយប្រភេទ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ (ចុចអាន)

សម្តេចតេជោ ហ៊ុន សែន៖ រហូតមកដល់ពេលនេះផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចការសាងសង់បាន៣៧ភាគរយហើយ (ចុចអាន)

១០៖ សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលគ្រោងរៀបចំរាជធានីភ្នំពេញ ឱ្យក្លាយជារដ្ឋបាលពិសេស ហើយតាមខេត្តក្លាយជា «រដ្ឋបាលស្វយ័ត» នាពេលអនាគត (ចុចអាន)