(កណ្តាល)៖ លោកឧុល គឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជានកម្ពុជា និង អនុប្រធានទី១ គណៈអចិន្ត្រៃយ៍គណៈពង្រឹង មូលដ្ឋានខេត្តកណ្តាល រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នៅព្រឹក ថ្ងៃទី១៧ ខែ មករា នេះ បានអញ្ចើញជាអធិបតីភាព នៅក្នុងពិធីកែសម្រួល និងតែងតាំងប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកកណ្តាលស្ទឹង ដែលរៀបចំធ្វើនៅទីស្នាក់ការ គណបក្សប្រជាជនស្រុក កណ្តាលស្ទឹង។
ពិធីកែសម្រួល និងតែងតាំង ដែលរៀបចមធ្វើនៅថ្ងៃនេះ រៀបចំឡើង ក្រោយពីរាជដ្ឋាភិបាល បានសម្រេចកែសម្រួល និងតែងតាំងប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងស្រុកកណ្តាលស្ទឹង ចំនួនពីររូប ក្នុងនោះ រួមមាន លោកហ៊ីង ប៊ុនហៀង ជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងស្រុកកណ្តាលស្ទឹង បន្ថែមលើមុខងាបច្ចុប្បន្ន។ ទីពីរគឺលោក ហេង រតនា ជាប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងស្រុកកណ្តាលស្ទឹង មកជាអនុប្រធានទី២ គណៈអចិន្ត្រៃគណៈពង្រឹងស្រុកលើកដែកវិញ៕