គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់នេះ សមត្ថកិច្ចបាននឹងកំពុងត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារ នៅឃ្លាំងស្តុកឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា, អាចរហូតដល់ល្ងាចទើបចប់ (Video inside)
17-01-2016 12:19
(ត្បូងឃ្មុំ)៖ គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងមន្រ្តីរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ជាច្រើននាក់ដឹកនាំ ដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហៀង សុភក្រ្ត បាន និងកំពុងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ (PC) នៅក្នុងឃ្លាំងស្តុកឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ស្ថិតនៅចំណុចបបោះ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
តាមសមត្ថកិច្ចដែលចូលរួមក្នុងការត្រួតពិនិត្យ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារ (PC) នេះ អាចរហូតដល់ល្ងាចទើបចប់ ព្រោះមានឯកសារច្រើនត្រូវត្រួតពិនិត្យ។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើចំនួនឈើប៉ុន្មានដែលសមត្ថកិច្ចរកឃើញនោះទេ? ហើយក៏មិនទាន់ដឹងថា តើឈើទាំងនោះមានច្បាប់អនុញ្ញាតដែរឫទេ?៕
គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់នេះ សមត្ថកិច្ចបាននឹងកំពុងត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារ នៅឃ្លាំងស្តុកឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា(ត្បូងឃ្មុំ)៖ គិតត្រឹមម៉ោង១២៖០០នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងមន្រ្តីរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ជាច្រើននាក់ដឹកនាំ ដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ លោក ហៀង សុភក្រ្ត បាន និងកំពុងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ (PC) នៅក្នុងឃ្លាំងស្តុកឈើ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ស្ថិតនៅចំណុចបបោះ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។តាមសមត្ថកិច្ចដែលចូលរួមក្នុងការត្រួតពិនិត្យ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារ (PC) នេះ អាចរហូតដល់ល្ងាចទើបចប់ ព្រោះមានឯកសារច្រើនត្រូវត្រួតពិនិត្យ។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើចំនួនឈើប៉ុន្មានដែលសមត្ថកិច្ចរកឃើញនោះទេ? ហើយក៏មិនទាន់ដឹងថា តើឈើទាំងនោះមានច្បាប់អនុញ្ញាតដែរឫទេ?៕
Posted by Fresh News on Saturday, January 16, 2016