(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១០លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី២នាក់) របួសធ្ងន់១០នាក់ (ប្រុស) របួសស្រាល៣នាក់ (ស្រី១នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់ មាន១៥នាក់ (យប់១០នាក់) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូច២គ្រឿង រថយន្តធុនធំ១គ្រឿង ហើយមូលហេតុដែល បណ្តាលឲ្យ មានគ្រោះថ្នាក់រួមមានល្មើសល្បឿន៣លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ១លើក ស្រវឹង១លើក ប្រជែងគ្រោះថ្នាក់ ៣លើក និងបត់គ្រោះថ្នាក់១លើកផងដែរ៕