(កំពត)៖ ស្នងការខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ធមធុរិទ្ធ បានផ្តល់ថវិកា ចំនួន៤០ម៉ឺនរៀល ជូនគ្រួសារសពរងគ្រោះ ជាស្ត្រីមេម៉ាយ មានជីវភាពទីទាល់ក្រ ដែលកូនប្រុសមានអាយុ៥ឆ្នាំ បានលង់ក្នុងទឹកព្រែក បណ្តាលឲ្យស្លាប់ កាលពីថ្ងៃត្រង់ ទិ១៥ ខែមករា កន្លងមកនេះ។
លោក ឡុង គីម តំណាងឲ្យលោកឧត្តមសេនីយ៍ ស្នងការខេត្ត បានពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់លោកស្នងការខេត្តកំពត ថ្មីត្បិតរូបលោកស្នងការ កំពុងមមាញឹកជាប់រវល់បេសកម្មនៅឆ្ងាយក្តី ក៏លោកស្នងការក្នុងនាមរូបលោកផ្ទាល់ និងតំណាងឲ្យកងកម្លាំងនគរបាលទូទាំងខេត្តកំពត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយនឹងក្រុមគ្រួសាររងគ្រោះ នៃសពផងដែរ។
សូមរំលឹកថា៖ កាលពីថ្ងៃត្រង់ ទី១៥ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត មានករណី កុមារាម្នាក់ បានលង់ទឹកព្រែកកំពង់បាយកំពត បណ្តាលឲ្យស្លាប់ កុមារងគ្រោះ ឈ្មោះដារ៉ូ វីរៈ អាយុ៥ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសា មានម្តាយឈ្មោះ សម្បត្តិ ស្រី ហៅរ័ត្ន អាយុ២៤ឆ្នាំ មានទីលំនៅភូមិកំពុងបាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត៕