(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិក អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារទី០២ បានដឹកនាំក្រុមការងារ ចុះពិនិត្យការងារជំនាញបុគ្គលិក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លើការងារ ឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត និងចូលបម្រើទ័ព។

ការចុះត្រួតពិនិត្យនេះ បានធ្វឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរងស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង នាយយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋានក្រុង/ស្រុក-ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងជាច្រើនរូបដែលមានភាពមិនប្រកតី ឈ្មោះ អាយុ ថ្ងៃ,ខែ,ឆ្នាំ ផងដែរ។

លោកឧត្តមសេនីយ៍ទោ គួច ថារី បានថ្លែងថា ការចុះពីនិត្យភាពមិនប្រកតី ឬធ្វើបច្ចុប្បន្នភាពនេះ ដើម្បីធ្វើការផ្តៀងផ្ទាត់ ឈ្មោះយោធិន ថ្ងៃ ខែ ឆ្នាំកំណើត ថ្ងៃខែចូលបម្រើកងទ័ព និងសេចក្តីសម្រេចឋានន្តរស័ក្កិ ចៀសវាងការប្រើប្រាស់មិនត្រឹមត្រូវទៅតាមលក្ខខណ្ឌរបស់កងយោធពលខេមរភូមិ។

លោកឧត្តមសេនីយ៍ទោ បានបន្តថា ការចុះត្រួតពិនិត្យផ្ទៀងផ្ទាត់នេះដែរ ក៏មិនមានន័យថាក្រុមការងារ កាត់ចំនួនទ័ព ឬបន្ថែមចំនួនទ័ពនោះទេ គ្រាន់តែពិនិត្យឱ្យបានត្រឹមត្រូវទៅតាមការងារ បុគ្គលិកតែប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា ក្នុងនាមលោកជាមេបញ្ជាការស្នើសុំក្រុមការងារ ជួយសម្របសម្រួលដល់យោធិនមិនប្រកតី ក្នុងពេលធ្វើបច្ចប្បន្នភាព និងស្នើសុំបញ្ចូលប្រាក់របបកូន ដល់យោធិន ដែលមិនទាន់ទទួលបាន ឱ្យទទួលបានគ្រប់ៗគ្នា ក្នុងន័យលើកទឹកចិត្ត ចំពោះការខិតខំបំពេញការងាររបស់កម្លាំងកងរាជអាវុធហត្ថខេត្ត នាពេលកន្លងមក ដែលបានលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារ រដ្ឋធម្មនុញ ការពារបូរណភាពទឹកដី ការពារពលរដ្ឋ និងដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការខេត្ត បានសង្កត់ធ្ងន់ថា ការធ្វើពលីកម្មដើម្បីប្រយោជន៍រួមរបស់កងរាជអាវុធហត្ថធ្វើឡើងស្របតាមទិសស្លោក របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» (ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ) ក្រោមម្លប់សន្តិភាពរបស់កម្ពុជា៕