(កណ្តាល)៖ បុរស និងស្ត្រី២នាក់ បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ដោយសារបើកម៉ូតូជែងរថយន្តមួយគ្រឿង មិនផុតជ្រុលទៅជាមួយ រថយន្តមួយគ្រឿងទៀត បញ្ច្រាសទិសគ្នា កាលពីម៉ោង១៣និង១៥នាទីថ្ងៃទី១៦ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំនុចkm៤១,៤២ ក្នុងភូមិ ស្ទឹងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាក Hiyunday ពណ៌សពាក់ស្លាកលេខ ព្រៃវែង 3A-0144 បើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។ ចំណែកម៉ូតូរងគ្រោះម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល,1Q-6645បើកបរដោយ ឈ្មោះកង សុខ ភេទប្រុស អាយុប្រហែល ៤៦ឆ្នាំមានមុខរបររត់ឌុបរស់នៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ និងមានអ្នករួមដំណើរមា្នក់ឈ្មោះ ឃុត សុផល ភេទស្រីអាយុប្រហែល ៤៤ឆ្នាំនៅភូមិបន្លឹច ឃុំមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង។
នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផ្សារសំរោងធំក្នុងទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុឡើងវ៉ារថយន្តមួយគ្រឿង បើកស្របទិសគ្នា ខណ:កំពុងបើកវ៉ានោះស្រាប់តែ វ៉ាក់និងរថយន្តមួយទៀត បើកច្រាសទិសគ្នាជ្រុលទៅបុកយ៉ាងពេញ ទំហឹងបណ្តាលឲ្យ ស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុ ទាំងពីរ ភ្លាមៗនោះអ្នកបើកបរ បានចុះចេញពីរថយន្ត គេចខ្លួនបាត់។
ក្រោយពេលកើតហេតុនគរបាលបានចុះទៅដលចុះដល់កន្លែងកើតហេតុ ធ្វើការវាសវែង និងបានប្រគល់សាកសពទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកមធ្យោបាយទាំង០២ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំការ ដោះស្រាយគ្នាជាក្រោយ ទៅតាមនីតិវិធីច្បាប់៕