(ភ្នំពេញ)៖ ដើម្បីលើកទឹកចិត្ត ជូនដល់អតិថិជន ដែលបានបង្កើតគណនី អនឡាញ តាមរយៈ Sathapana Mobile ធនាគារស្ថាបនា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានដាក់ចេញនូវកម្មវិធីផ្តល់ជូនពិសេស សម្រាប់អ្នកដែលបានបង្កើតគណនី អនឡាញ ពីធនាគារស្ថាបនា និងអ្នកដែលបានណែនាំឱ្យបង្កើតគណនីថ្មីនេះ នឹងទទួលបាន ប្រាក់លើកទឹកចិត្តម្នាក់ ៤,០០០រៀល ដែលមានកញ្ចប់ទឹកប្រាក់សរុបរហូតដល់ ២០០លានរៀល។

សេវាបើកគណនី អនឡាញ របស់ធនាគារស្ថាបនា ផ្តល់ជូននូវបទពិសោធន៍ធនាគារដ៏ទាន់សម័យ និងភាពងាយស្រួលជូនអតិថិជនក្នុងការបើកគណនីធនាគារ នៅគ្រប់ពេលវេលាគ្រប់ទីកន្លែង ក្នុងយុគសម័យឌីជីថល និងសង្គមដ៏មមាញឹកនាសម័យបច្ចុប្បន្ន។ Sathapana Mobile មានមុខងារដ៏សម្បូរបែបដូចជា ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស បង់វិក្កយបត្រ ទឹក ភ្លើង សំរាម និងសេវាផ្សេងៗទៀត ប័ណ្ណវីសានិមិ្មតបញ្ចូលលុយទូរស័ព្ទ និងមុខងារសំខាន់ៗទៀតជាច្រើន។

ដើម្បីចូលរួមក្នុងកម្មវិធីពិសេសនេះនិងទទួលបានម្នាក់ ៤,០០០រៀល រាល់ការណែនាំនិងបើកគណនី អនឡាញ អតិថិជនទាំងអស់ត្រូវអនុវត្តតាម៤ជំហានងាយៗ ដូចជា៖

ទី១៖ អ្នកណែនាំតម្រូវឲ្យមានគណនីជាមួយធនាគារ ស្ថាបនាជាមុនសិន, ទី២៖ ណែនាំអតិថិជនថ្មីឲ្យទាញយកកម្មវិធី Sathapana Mobile និងបង្កើតគណនី អនឡាញ, ទី៣៖ ពេលបើកគណនី អនឡាញ អតិថិជនថ្មីត្រូវបញ្ចូលលេខគណនីរបស់អ្នកណែនាំក្នុងប្រអប់ព័ត៌មានអ្នកណែនាំ និងទី៤៖ បន្ទាប់ពីអតិថិជនថ្មីបង្កើតគណនីបាន ដោយជោគជ័យ អ្នកណែនាំនិងអតិថិជនថ្មីនោះនឹងទទួលបានប្រាក់រង្វាន់ចូលគណនីម្នាក់ ៤,០០០រៀល ឬទឹកប្រាក់សមមូលទៅតាមរូបិយប័ណ្ណរបស់គណនី។

អតិថិជនស្ថាបនា ដែលបានណែនាំកាន់តែច្រើនទទួលបានប្រាក់រង្វាន់កាន់តែច្រើន ចំណែកអតិថិជនថ្មីដែលបានដាក់ប្រាក់ ២០ដុល្លារចូលគណនី អនឡាញ នឹងទទួល បាន២ដុល្លារបន្ថែមទៀត។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ផ្នែកប្រតិបត្តិការទំនាក់ទំនងអតិថិជន៖ ០២៣/ ០៨១ ៩៩៩ ០១០ ឬគេហទំព័ររបស់ធនាគារ ស្ថាបនា «Sathapana Bank»។

សូមបញ្ជាក់ថា ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ១.៧ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិក ច្រើនជាង ៤,០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង១៧០ទីតាំង និងអេធីអឹមជាង ២២០កន្លែងដែលមានសមត្ថភាព ពេញលេញ ដូចជាដាក់ប្រាក់ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។

ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញរួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធ និងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន៕