(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធាន ក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារ គណបក្សប្រជាជន ចុះជួយឃុំអន្លង់វិល និងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និងសហការី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ បានយកអំណោយដែលជាមូលនិធិ របស់សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារ គណបក្សប្រជាជន ចុះជួយខេត្តបាត់ដំបង ទៅប្រគល់ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលក្នុងគ្រួសារមានសមាជិកសម្រាលកូន និង គ្រួសារដែលមានសមាជិកទទួលមរណភាព ស្ថិតនៅក្នុងឃុំ អន្លង់វិល និងឃុំរកា សរុបចំនួន២៨៩គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកាចំនួន២០០.០០០រៀល សរុបថវិកាអស់ចំនួន ៥៧.៨០០.០០០រៀល។
នាក្នុងឱកាសនោះលោកឧត្តមសេនីយ៍ បានសំណេះសំណាលសួរសុខទុក្ខជាមួយ បងប្អូនដែលរស់នៅក្នុងឃុំខាងលើ និងបានផ្តាំផ្ញើការសួរសុខទុក ពីសំណាក់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ហើយជានិច្ចជាកាល សម្តេចក្រឡាហោម និងលោកស្រី តែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប។
បន្ទាប់មកលោកឧត្តមសេនីយ៍ និងសហការីក៏បានចុះទៅត្រួតពិនិត្យការ សាងសង់ទីស្នាក់ការគណបក្សប្រជាជនឃុំរកា ដែលកំពុងដំណើរការសាងសងបាន៧០% ជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ដែលស្ថិតនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង៕