(សៀមរាប)៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ព្រះប្រធានថេរសភាខេត្តសៀមរាប បានចេញសង្ឃសម្រេចផ្សឹកភិក្ខុ លួន សុវ៉ាត ដែលគង់មិនអចិន្រ្តៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញពីភេទជាបព្វជិត ចាប់ពីថ្ងៃចេញសង្ឃសម្រេចនេះតទៅ។
ថេរសភាខេត្តសៀមរាបបានបញ្ជាក់ថា «ក្រោយថ្ងៃចេញសង្ឃសម្រេចនេះបើឈ្មោះ លួន សុវ៉ាត នៅតែបន្តគ្រងសង្ឃចីវរជាបុព្វជិតដូចអ្នកបួសក្នុងព្រះពុទ្ធសាសនា ចាត់ទុកជាបុគ្គលនេះប្រព្រឹត្តក្លែងភេទ សូមព្រះមេគណរាជធានី ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមច្បាប់ជាធរមាន៕