(ភ្នំពេញ)៖ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា លើកទិសដៅបន្តខែមិថុនា ឆ្នាំ២០២០ និងពិធីប្រកាសមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ របស់នាយកដ្ឋានស៉ើបអង្កេត និងនីតិវិីធី នាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ពីធីនេះធ្វើឡើង ក្រោមអធីបតីភាព នាយឧត្តមសេនីយ៍ កែវ វណ្ណថន និងលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ តំណាងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍។
ពិធីនេះក៏មានការចូលរួមលោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋាន, លោក-លោកស្រី អនុប្រធាននាយកដ្ឋាន, នាយ-នាយរងការិយាល័យ, នាយ-នាយរងផ្នែក និងមន្រ្តី នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីទាំងអស់។
ថ្លែងក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានណែនាំឲ្យយកចិត្តទុកដាក់ អនុវត្តផែនការសកម្មភាព របស់នាយកដ្ឋាន និងត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសុខដុមនីកម្មក្នុងអង្គភាព។
ជាពិសេសនាយនគរបាល ដែលទទួលបានមុខតំណែងថ្មី និងបំពាក់ឋានន្តរស័ក្តិថ្មី ឲ្យខិតខំបំពេញភារកិច្ច បម្រើជាតិមាតុភូមិបន្តទៀត ដើម្បីតបស្នងនឹងការយកចិត្តទុកដាក់ និងផ្តល់ទំនុកចិត្តពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕