(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១៖ សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលផ្ដល់ថវិកា ១៦៦លានដុល្លារ ដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអនុវត្តសេវាសុខាភិបាល

២៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៦.៤លាននាក់ ស្លាប់ជាង ៣៨ម៉ឺននាក់ និងជាសះស្បើយជិត ៣លាននាក់!

៣៖ សម្តេចក្រឡាហោម ស ខេង ផ្តល់គោលការណ៍ណែនាំ៤ចំណុច ដើម្បីធានាឲ្យរដ្ឋបាលរាជធានី-ខេត្ត ផ្តល់សេវាសុខាភិបាលមានប្រសិទ្ធភាពខ្ពស់

៤៖ Facebook ទទួលការរិះគន់ ចំពោះការមិនព្រមចាត់ការលើសារដ៏គ្រោះថ្នាក់ បង្ហោះឡើងដោយលោក ដូណាល់ ត្រាំ

៥៖ រដ្ឋមន្ត្រីការពារជាតិ៖ កម្ពុជាមិនរាថយការងារមនុស្សធម៌ដាច់ខាត ទោះទ័ពមួកខៀវកម្ពុជា ស្លាប់ម្នាក់ និង៩នាក់ ឆ្លងវីរុសកូវីដ១៩ នៅម៉ាលី

៦៖ ទីបំផុតហ្វីលីពីនដកថយពីផែនការលុបចោល កតិកាសញ្ញាយោធាជាមួយអាមេរិក ក្រោយមើលឃើញការប្រែប្រួលនយោបាយដ៏ធំក្នុងតំបន់

៧៖ ក្រសួងការពារជាតិ៖ សួនសមិទ្ធផលចំនួន៤ កើតចេញពីនយោបាយឈ្នះឈ្នះ នឹងលេចចេញជារូបរាងឆាប់ៗនេះ

៨៖ កងទ័ពអាមេរិក ១,៦០០នាក់ ត្រូវចល័តទៅកាន់ទីក្រុងវ៉ាស៊ីនតោន ចំពោះមុខបាតុកម្ម និងអំពើហិង្សាដ៏ក្តៅគគុក

៩៖ ក្រសួងការងារជូនដំណឹង ឲ្យកម្មករជិត៥ម៉ឺននាក់នៃរោងចក្រ សហគ្រាសចំនួន១៦៥ ទៅបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានការផ្ញើសារចូលទូរសព្ទ

១០៖ ទីបំផុតប្រទេសអ៊ីតាលីបើកចំហទ្វារឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្ត

១១៖ តុលាការខេត្តកណ្តាល ចេញប្រកាសទាត់ចោលការចោទប្រកាន់គ្មានការពិតរបស់លោក ផែង វណ្ណៈ និងរក្សាសិទ្ធិក្នុងការអនុវត្តច្បាប់ចំពោះការចោទប្រកាន់នេះ

១២៖ អភិបាលក្រុង L.A. «សុខចិត្តលុតជង្គង់ជាមួយក្រុមបាតុករ» ដើម្បីបង្ហាញសាមគ្គីភាព និងរកយុត្តិធម៌ឲ្យ Floyd

១៣៖ កម្ពុជានឹងចុះហត្ថលេខាលើពិធីសារផ្លូវការ នាំចេញស្វាយស្រស់ទៅប្រទេសចិនដោយផ្ទាល់ នៅសប្ដាហ៍ក្រោយ

១៤៖ App បង្កើតដោយឥណ្ឌាដែលអនុញ្ញាតឲ្យប្រើប្រាស់លុប App ណាមានប្រភពពីចិននោះ ទទួលការដោនឡូដកាន់តែច្រើន

១៥៖ រកឃើញពលរដ្ឋជួបការលំបាក ដោយសារជំងឺកូវីដ១៩ ជាង ២លាននាក់ ត្រូវទទួលការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល

១៦៖ ឧទ្ធម្ភាគចក្រហោះទាក់ខ្សែភ្លើង និងធ្លាក់នៅរដ្ឋកាលីហ្វ័រញ៉ា នាំឲ្យមនុស្ស៣នាក់ស្លាប់ និងរាប់ម៉ឺននាក់គ្មានអគ្គិសនីប្រើប្រាស់

១៧៖ កុមារងាយរងគ្រោះបំផុតនៅបុរីទារក និងកុមារជាតិ ទទួលបានអំណោយមនុស្សធម៌ជាលើកទី៦ ពីកាកបាទក្រហមកម្ពុជា

១៨៖ រូបថតលោក ដូណាល់ ត្រាំ មួយសន្លឹកប៉ុណ្ណោះ ធ្វើឲ្យមេដឹកនាំសាសនាគ្រិស្តទូទាំងអាមេរិក ខឹងសម្បារជាខ្លាំង!

១៩៖ អតីតកីឡាករ Floyd ផ្ញើលុយជិត ១០ម៉ឺនដុល្លារ ដើម្បីធ្វើបុណ្យសពលោក George Floyd ដែលបានស្លាប់យ៉ាងអយុត្តិធម៌

២០៖ FIFA ចូលរួមតវ៉ារកយុត្តិធម៌ឲ្យ Floyd ក្នុងចំណោមលីគ ក្លិប និងកីឡាករទូទាំងពិភពលោក

២១៖ អតីតប្រធានាធិបតី Bush៖ «អាមេរិកគួរចំណាយពេលស្វែងយល់ឡើងវិញ អំពីភាពបរាជ័យដ៏អាក្រក់របស់ខ្លួន ទៅលើបញ្ហារើសអើងពូជសាសន៍»

២២៖ បទអត្ថាធិប្បាយ៖ «អាមេរិកព្យាយាមបិទបាំងកំហុសខ្លួនឯងលើបញ្ហា COVID-19 ដោយទម្លាក់កំហុសលើចិន និង WHO»

២៣៖ តើប្រជាជនស្បែកខ្មៅរស់នៅដោយយុត្តិធម៌ដែរឬទេ នៅក្រោមច្បាប់ក្នុងសហរដ្ឋអាមេរិក?

២៤៖ លោក ចូ បៃដិន ជិតក្លាយជាតំណាងតែមួយគត់នៃបក្សប្រជាធិបតេយ្យ ដើម្បីឡើងទៅតទល់ជាមួយលោក ដូណាល់ ត្រាំ ហើយ!

២៥៖ រុស្ស៉ីរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង៨,៥០០នាក់ថែមទៀត ក្នុងរបាយការណ៍ថ្ងៃពុធនេះ

២៦៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអាល្លឺម៉ង់ ប្រកាសលាលែងចេញពីតំណែង!

២៧៖ លទ្ធផលស្ទង់មតិថ្មី៖ «ពលរដ្ឋអាមេរិកភាគច្រើន គាំទ្រត្រឹមការប្រើកងកម្លាំងឆ្មាំជាតិ ដើម្បីបញ្ចប់ភាពចលាចល»

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com