(ភ្នំពេញ)៖ រយៈពេលត្រឹមមួយខែចុងក្រោយនេះប៉ុណ្ណោះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានរកឃើញ និងប្រគល់ជូនរង្វាន់ដល់អ្នកមានសំណាងឈ្នះទឹកប្រាក់សុទ្ធ៥លានរៀលដល់ទៅ៤៩នាក់រួចមកហើយ។

អ្នកមានសំណាងគាស់ឈ្នះរង្វាន់៥លានរៀល មានមកពី ភ្នំពេញ១០នាក់, កំពង់ស្ពឺ១២នាក់, កណ្តាល៤នាក់, បាត់ដំបង៤នាក់, កំពត៤នាក់, កំពង់ចាម២នាក់, តាកែវ២នាក់, កំពង់ឆ្នាំង១នាក់, ព្រះសីហនុ២នាក់, កំពង់ធំ១នាក់ ឧត្តរមានជ័យ១នាក់, ប៉ៃលិន១នាក់, ព្រៃវែង១នាក់, ស្ទឹងត្រែង១នាក់, ស្វាយរៀង១នាក់, ត្បូងឃ្មុំ១នាក់, និងបន្ទាយមានជ័យ១នាក់ផងដែរ។

គួរបញ្ជាក់ថា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ នៅតែបន្តផ្តល់ទឹកប្រាក់សំណាងជាច្រើនរង្វាន់ទៀតរួមមានទឹកប្រាក់៥០លានរៀល ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានរង្វាន់ទៀត៕