(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់ម្ចាស់អាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀលហ្គាឌិនទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលធ្លាប់បានប្រកាសបិទបណ្ដោះអាសន្នកាលពីពេលកន្លងទៅរួចមកហើយនោះ ត្រូវអនុវត្តតាមការណែនាំនេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។

ការដាក់កំហិតយ៉ាងម៉ឺងម៉ាត់ពីក្រសួងទេសចរណ៍យ៉ាងដូច្នេះ ដោយសារកន្លមក ពោលគឺនៅក្រោយរាជរដ្ឋាភិបាលប្រកាសបិទបណ្ដោះអាសន្ននូវអាជីវកម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀលហ្គាឌិនទូទាំងប្រទេស ក្រសួងសង្កេតឃើញថាមានទីតាំងអាជីវកម្មមួយចំនួននៅតែបន្តសកម្មភាពដដែល៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងទេសចរណ៍៖