(ភ្នំពេញ)៖ វីង និងផ្សារទំនើបអ៊ីអនម៉ល ត្រៀមរង្វាន់ជាច្រើនសម្រាប់អតិថិជន មកចូលរួមកម្មវិធីដ៏ពិសេសនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះ។

ការប្រារព្ធពិធីប្រកាស ភាពជាដៃគូរវាងគ្នា នឹងធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដើម្បីផ្តល់ជូនការទូទាត់ប្រាក់បែបឌីជីថល ដ៏ទំនើបតាមរយៈកម្មវិធីស្មាតហ្វូនវីង ជាមួយហាងជាច្រើន ថែមទាំងផ្តល់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន។

អតិថិជនរបស់អ៊ីអនម៉ល និងអតិថិជនវីង នឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រួមមាន ការបញ្ចុះតម្លៃ៥ដុល្លារភ្លាមៗរាល់ការកាម៉ង់ទិញផលិតផលជាមួយហាងល្បីៗជាច្រើននៅផ្សារទំនើបអ៊ីអនម៉ល។

ទន្ទឹមហ្នឹងនេះដែរ អតិថិជន អាចបើកគណនីវីងបានដោយឥតគិតថ្លៃ និងអាចធ្វើការទូទាត់ជាមួយហាងនានាបាន ភ្លាមៗជាមួយការបញ្ចុះតម្លៃដ៏ពិសេស។

កាន់តែពិសេសទៅទៀតនោះអ្នកចូលរួមទាំងអស់នឹងអាចចូលរួមទស្សនាការប្រគុំតន្ត្រី បានយ៉ាងសប្បាយ និងសេរីជាមួយក្រុមតន្ត្រីសាយ(Sai)។

កម្មវិធីដ៏ពិសេសនេះ នឹងចាប់ផ្តើមចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង៨យប់ថ្ងៃទី៥សប្តាហ៍នេះ នៅផ្សារទំនើបអ៊ីនអន១ក្បែរកោះពេជ្រ៕

សូមកុំខកខានឱកាសដ៏ពិសេសនេះ!