(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំកម្មវិធីបិទវគ្គតម្រង់ទិសសម្រាប់ឯកអគ្គរាជទូត អគ្គកុងស៊ុល និងសហព័ទ្ធ។
ពិធីនេះ ប្រព្រឹត្តទៅនៅវិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយលោកឧបនាយករដ្ឋមន្ត្រី ក៏បានចែកវិញ្ញាបនបត្រ ដល់សិក្ខាកាមផងដែរ៕