(ភ្នំពេញ)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Long Fei បានអះអាងថា នឹងបន្តប្រែក្លាយក្រុមហ៊ុនអចលនទ្រព្យរបស់ខ្លួន ឲ្យក្លាយជាក្រុមហ៊ុននាំមុខគេ ក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់នៅកម្ពុជា តាមផែនការរយៈពេល១០ឆ្នាំរបស់ក្រុមហ៊ុន ដែលបានដាក់ចេញកាលពីពេលកន្លងមក។
ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាក់ឫសនៅក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ហើយបានប្រែក្លាយខ្លួន ជាក្រុមហ៊ុននាំមុខគេក្នុងស្រុក ក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់ និងជាអ្នកត្រួសត្រាយផ្លូវនៃសំណង់និមិត្តសញ្ញា។ ផែនការរយៈពេល១០ឆ្នាំរបស់ក្រុមហ៊ុន បានឈានចូលដល់ផែនការ រយៈពេល៥ឆ្នាំលើកទី២ហើយ លោក Long Fei ក៏ចាប់ផ្តើមដើរលើវិថីមួយនេះជាមួយនឹងសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ជាងមុន។
ទទឹមនឹងការប្រកួតប្រជែងកាន់តែខ្លាំង សមិទ្ធផលដែលនឹងទទួលបានក៏កាន់តែប្រសើរផងដែរ។ នៅឆ្នាំ២០២០ ទីផ្សារអចលនទ្រព្យនៅកម្ពុជា ត្រូវបានគេរំពឹងថាមានសក្ដានុពល នៅពេលអនាគតយ៉ាងខ្លាំង ហើយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែលជាក្រុមហ៊ុននាំមុខគេ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ត្រូវបានគេរំពឹងថា នឹងទទួលបានភាពជោគជ័យនាពេលអនាគតផងដែរ។
ក្នុងនាមជានាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Long Fei បានបង្ហាញពីភាពរីកចម្រើនឥតឈប់ឈររបស់គាត់ ក៏ដូចជាភាពក្លាហាន និងសមត្ថភាពក្នុងការឈរជើងក្នុងឆាកអន្តរជាតិ តាមរយៈកំណែទម្រង់ក្រុមហ៊ុន។
លោកព្យាយាមធ្វើការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ និងធ្វើកំណែទម្រង់តាមរយៈការច្នៃប្រឌិត។ ក្នុងការអភិវឌ្ឍផលិតផល លោកធ្វើការកសាងគម្រោងផ្ទះល្វែង ដែលអាចឆ្លើយតបនឹងតម្រូវការក្នុងស្រុក របស់ប្រទេសកម្ពុជាឲ្យបានកាន់តែប្រសើរ ព្រមទាំងចាប់ផ្តើមនូវការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផលជាច្រើនទៀត។ នៅក្នុងការអភិវឌ្ឍន៍គម្រោង នាយកដ្ឋានគ្រប់គ្រងការវិនិយោគត្រូវ បានបង្កើតបន្ថែម ដើម្បីផ្តល់ភស្តុតាងសម្រាប់ការទិញដី។ នៅក្នុងការគ្រប់គ្រងផ្ទៃក្នុង នាយកដ្ឋានត្រួតពិនិត្យនិងសវនកម្ម ដែលមានរចនាសម្ព័ន្ធស្ថិតនៅលើនាយកប្រតិបត្តិ ត្រូវបានបង្កើតឡើង ដើម្បីបង្កើនភាពស្មោះត្រង់របស់ក្រុមការងាររបស់ខ្លួន។ បើនិយាយពីរចនាសម្ព័ន្ធផលិតផល ក្រុមហ៊ុននឹងព្យាយាមធ្វើការផ្លាស់ប្តូរទៅជាទម្រង់ ៥-៣-២ ក្នុងរយៈពេល៣ឆ្នាំ ដែល៥០% ផ្តោតទៅលើអតិថិជនចិន ដែលមានគំនិតទិញផ្ទះនៅក្រៅប្រទេស៣០% ផ្តោតលើផលិតផលក្នុងស្រុក និង២០% ទៀតផ្តោតលើទីផ្សារក្រៅប្រទេសលំដាប់ខ្ពស់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបោះជំហានទៅមុខប្រកបដោយភាពក្លាហាន និងទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងក្លា ព្រមទាំងបានដាក់ពង្រាយយុទ្ធសាស្រ្ដយ៉ាងទូលំទូលាយ និងបន្តការអភិវឌ្ឍកាន់តែស៊ីជម្រៅ ដែលធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនម្ដងមួយជំហាន ៗ ប្រៀបដូចជាសត្វក្តាន់យក្សមួយក្បាលកំពុងរត់ឆ្ពោះទៅកាន់លំហអាកាសដ៏សែនឆ្ងាយប្រកប ដោយថាមពល។
លោក Long Fei នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Tsinghua ព្រមទាំងមាននូវបទពិសោធន៍ផ្នែកអភិវឌ្ឍន៍ និងគ្រប់គ្រងអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ រយៈពេលជាង២៥ឆ្នាំ។ ជាមួយនឹងការប្រកួតប្រជែងឥតឈប់ឈរ ក្នុងសម័យកាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ លោកមិនដែលបញ្ឈប់ជំហានរបស់ខ្លួនឡើយ។
លោកនឹងដឹកនាំក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីធ្វើការចាក់ឫសនិងបណ្ដុះផ្លែផ្កានៅកម្ពុជា និងនាំមុខគេក្នុងការច្នៃប្រឌិតថ្មី ប្រកបដោយភាពឧស្សាហ៍ព្យាយាម ដើម្បីសរសេរជាប្រវត្តិសាស្រ្តអចលនទ្រព្យដ៏អស្ចារ្យមួយ។ ជាមួយនឹងបទពិសោធន៍ដ៏លំបាក និងសម្បូរបែបក្នុងរយៈពេលជាង២៥ឆ្នាំនេះ លោកនឹងបន្ត ដំណើរក្នុងការកសាងនៃក្តីសុបិន ដែលប្រកបដោយក្ដីរំពឹងក្នុងពេលអនាគត។
លោកធ្លាប់បម្រើការងារជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើននៅក្នុងប្រទេសចិន រួមមានដូចជាក្រុមហ៊ុន Wanda Group ក្រុមហ៊ុន Zhongnan Group និង ក្រុមហ៊ុន WINSAN INDUSTRIAL ជាដើម។ លោកបានឆ្លងកាត់បទពិសោធន៍ការងារដែលមានសម្ពាធខ្លាំង ដោយតម្រូវឲ្យ លោក ធ្វើការរស់នៅក្នុងការិយាល័យរយៈពេលបីខែជាប់ៗគ្នា។
លោកក៏ធ្លាប់ទទួលការបរាជ័យក្នុង ការ អភិវឌ្ឍ គម្រោង ដែលនាំឲ្យ លោកមានជំនាញ និងការយល់ដឹងកាន់តែ ស៊ីជម្រៅមួយកម្រិតបន្ថែមទៀត។ ប៉ុន្តែលោកមិនដែលមានភាពអំនួតឡើយ ហើយតែងតែព្យាយាមប្រមូលផ្ដុំនូវបទពិសោធន៍សម្រាប់ការអភិវឌ្ឍនាពេលអនាគត។ មនុស្សគ្រប់គ្នាគួរតែប្រកាន់ខ្ជាប់នូវស្មារតីមិនចុះចាញ់ ទោះការងារនោះជាកិច្ចការធម្មតាក៏ដោយ ក៏យើងត្រូវតែធ្វើឲ្យបានល្អជាងអ្នកដទៃដែរ ប្រសិនបើអ្នកអាចធ្វើបាន នោះនៅទីបញ្ចប់អ្នកនឹងទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ៕