(ភ្នំពេញ)៖ ពលរដ្ឋនៃឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក នីម និត ជាអ្នកមានសំណាងទី ២៦ រាប់ ចាប់ ពី ដើម ឆ្នាំ២០២០ នេះ ដែល បានគាស់ ត្រូវ រង្វាន់ ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា នូវ ទឹកប្រាក់ ៥០ លានរៀល កាលពីថ្ងៃទី ២៦ ខែឧសភា កន្លងទៅថ្មីៗនេះ។
លោកថា៖ «ខ្ញុំទិញ ស្រាបៀរ កម្ពុជា អស់១កេសកន្លះ ស្រាប់តែគាស់ ដល់ កំប៉ុងទី១២ក៏ឈ្នះបានរង្វាន់ធំបែបនេះ។ ទាំងខ្ញុំ និងមិត្តភ័ក្តិសឹងមិនជឿទេថា ខ្ញុំអាចមានសំណាងធំបែបនេះ។ ក ន្លង មក ធ្លាប់ ឃើញតែ គេឈ្នះ ពេល ដល់វេនខ្លួនឯងបានជឿជាក់ពិតប្រាកដមែន»។
លោក នីម បានបន្តទៀតថា៖ «ទឹកប្រាក់ដ៏ច្រើននេះ ខ្ញុំពិតជាមិនធ្លាប់ប៉ងទុកថា បានមកដោយងាយយ៉ាងនេះឡើយ ដូច្នេះខ្ញុំនឹងយកចំណែកខ្លះ ដើម្បីរៀបចំពិធីសង្ឃទាននៅផ្ទះ ដោយ និមន្តព្រះសង្ឃ មក ទទួល ចង្ហាន់ និង អញ្ជើញ អ្នកជិតខាងមក ធ្វើ បុណ្យ រួម គ្នា ឱ្យបាន អ៊ូអ សប្បាយ ម្តង។ មួយចំណែកធំទៀត ខ្ញុំ នឹង យកទៅ ធ្វើ ជញ្ជាំងផ្ទះ និង រៀប ឥដ្ឋ ខាងក្រោម គ្រាន់ទប់ទល់ភ្លៀង ខ្យល់ ដែលធ្លាប់ តែ ត្រូវ សាច ទទឹក មក រាប់ឆ្នាំ»៕
សូមពិសា ស្រាបៀរ កម្ពុជា ដោយការ ទទួលខុសត្រូវ!