(ភ្នំពេញ)៖ កសិករមួយរូបគឺ លោក គឺម សុផាន់ មានសំណាងបាន៥លានរៀល ដោយសារកូនគឺកុមារា ផាន់ វណ្ណឈីត ដែលទិញទឹកក្រូចអាយស៍កូឡា IZE Cola ១ដបយកទៅញ៉ាំ។

ពលរដ្ឋ នៅ ភូមិអូរពងមាន់ ឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង លោក សុផាន់ រៀប រាប់ថា៖ «កូនប្រុសខ្ញុំបានទៅទិញទឹកក្រូចអាយស៍កូឡា IZE Cola មួយដបនៅម៉ោងប្រហែល៦ព្រឹកស្រាប់តែបានមួយភ្លែត គេរត់មករកខ្ញុំ ហើយ ប្រាប់ថា ប៉ាប៉ា ខ្ញុំឈ្នះ ៥ លាន។ ខ្ញុំលឺហើយគ្មានជឿទេ ហើយថា ឈ្នះតែ៥ពាន់សោះមកថា៥លាន។ ដល់តែខ្ញុំយកគម្របមកមើលបានភ្ញាក់ថាឈ្នះមែន»។

លោក សុផាន់ បានឈ្នះរង្វាន់កាលពីថ្ងៃទី២៦ ខែឧសភាហើយ ទឹកប្រាក់នេះដែរ លោកនឹងចាត់ចែងទិញសម្ភារៈសិក្សារសម្រាប់ កូនពេលគេចូលរៀនវិញ។

ទឹកក្រូចអាយស៍ IZE ដប និងកំប៉ុងបានដាក់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន រួមមាន រង្វាន់ ទូរស័ព្ទដៃ ស្មាតហ្វូន ទឹកប្រាក់សុទ្ធ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងទឹកក្រូចអាយស៍ជាច្រើនរយរង្វាន់ផងដែរ៕