(ភ្នំពេញ)៖ ដើម្បីផ្តល់ និងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋឲ្យបានកាន់តែទូលំទូលាយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្កើតជាផ្លូវការ នូវគេហទំព័រថ្មី ដែលមានឈ្មោះថា www.phnompenhpolice.com ដោយធ្វើការចុះបញ្ជីស្របច្បាប់ និងទទួលបានការឯកភាព ពីលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន៕