(ភ្នំពេញ)៖ លោក លោកស្រីប្រហែលជាស្គាល់ម្សៅទឹកដោះគោអូស្រ្តាលីម៉ាក Royal Ausnz ដែលបានចរាចរនៅលើទីផ្សារប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៥ មក។ ម្សៅទឹកដោះគោនេះ ត្រូវបានផលិតទាំងស្រុងដោយក្រុមហ៊ុន Gotop Healthcare Pyt Ltd ដែលជាក្រុមហ៊ុនរបស់អូស្រ្តាលី (Australian owned) ១០០%។
ជារៀងរាល់ឆ្នាំផលិតផល Royal Ausnz តែងតែទទួលបានមេដាយពីការប្រកួតប្រជែងមួយ នៅអូស្រ្តាលី ដែលរៀបចំឡើងដោយ សមាគម DIAA (Dairy Industry Association of Australia )។ ដោយលែក ក្នុងឆ្នាំ២០២០ នេះម៉ាកម្សៅទឹកដោះគោ និងទឹកដោះពពែមួយនេះ បានឈ្នះមេដាយមាស និងប្រាក់ដល់ទៅ១០គ្រឿង ទៅតាមប្រភេទផលិតលផល និងថ្នាក់ផ្សេងៗគ្នា។
បើតាមការឲ្យដឹងពីលោក ជា ស៊ុនសុព៌ណ នាយកគ្រប់គ្រងរបស់ ក្រុមហ៊ុនតំណាងចែកចាយនៅកម្ពុជា បានឲ្យដឹងថា សព្វថ្ងៃនេះ Royal Ausnz ជាម្សៅទឹកដោះរបស់អូស្រ្តាលី ដែលលក់ដាច់លំដាប់លេខ១ នៅប្រទេសកម្ពុជាបើទោះបីជាចំនួននៃការនាំចូល និងចែកចាយនេះ នៅមានកំរិតទាបនៅឡើយបើប្រៀបធៀបទៅនឹងម៉ាកផលិតផលធំៗផ្សេងទៀតដែលកំពុងចរាចរនៅលើទីផ្សារ។ តាមពិតទៅមានម្សៅទឹកដោះគោរបស់អូស្រ្តាលីជាច្រើន កំពុងដាក់លក់នៅលើទីផ្សារ ប៉ុន្តែ Royal Ausnz ហាក់កំពុងនាំមុខគេដោយសារកត្តាជាច្រើនដូចជា៖
* គុណភាព៖ មានកសិដ្ឋានផ្ទាល់ខ្លួននិងរោងចក្រផលិតនៅជិតកសិដ្ឋានដោយចំណាយពេលតែ 20នាទីក្នុងការដឹកជញ្ជូនទឹកដោះគោស្រស់មករោងចក្រ និងចំណាយពេលតែ 12 ម៉ោងសំរាប់បំលែងចេញជាគ្រាប់ម្សៅដោយប្រើបច្ចេកវិជ្ជា wet-blending technology ដែលធានាបាននូវគុណតំម្លៃអាហាររូបត្ថម្ភខ្ពស់បែបធម្មជាតិ។ ម្យ៉ាងទៀត ដោយសារស្តង់ដាចំណីអាហាររបស់អូស្រ្តាលីឈរលំដាប់កំពូលលើប្រទេសអាមេរិក និងសហគមន៍អឺរ៉ុបទៀតនោះ ម្សៅទឹកដោះអូស្រ្តាលីមិនដែលមានប្រវត្តិនៃការឆ្លងមេរោគ ឫហៅត្រឡប់មកវិញ (Recall) តាំងពីយូរលង់ណាស់មកហើយ។
* បើគិតមកដល់ពេលបច្ចុប្បន្ននេះ Royal Ausnz ជាម្សៅទឹកដោះគោតែមួយគត់ដែលមានការទទួលស្គាល់ និងគាំទ្រពីសំណាក់ស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា។
* ខ្សែចង្វាក់ផលិតកម្មមានស្ថេរភាព (មិនដាច់ស្តុក) ទោះបីក្នុងពេលជួបវិបត្តិ Covid-19 ក៏ដោយ
* ក្រុមហ៊ុនមានទស្សនវិស័យយូរអង្វែង ចូលរួមលើកកម្ពស់សុខភាពស្រ្តី និង មានបុគ្គលិកបម្រើការប្រកបដោយវិជ្ជាជីវ: និងការទទួលខុសត្រូវខ្ពស់។
ពានរង្វាន់គុណភាព និងកត្តារួមផ្សំទាំងអស់នេះ បង្កើតឲ្យមាននូវពាក្យមួយយ៉ាងខ្លីតែមានន័យខ្ពស់គឺ «ទំនុកចិត្ត» ពីសំណាក់អ្នកប្រើប្រាស់ នៅទូទាំងពិភពលោក៕