(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅក្រោមជាតិ (គជអប) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាលរាជធានីខេត្ត។
ពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ.ជ.អ.ប, តំណាងក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ, ក្រសួងផែនការ, ក្រសួងកិច្ចការនារី, ក្រសួងសុខាភិបាល, លេខាធិការដ្ឋាន គជអប, ប្រធានក្រុមប្រឹក្សា និងអភិបាលរាជធានីខេត្តទាំង២៥, និងអ្នកពាក់ព័ន្ធសរុបប្រមាណ ១៤៩រូប៕