(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២០ ស្អែកនេះ រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ លើកទី៤ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤ ដែលស្នើដោយរាជរដ្ឋាភិបាល។
កិច្ចប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃស្អែកនេះនឹងធ្វើឡើងក្រោមអធិបតីភាព សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា មានការចូលរួមពីតំណាងរាស្ត្រនានា ព្រមទាំងតំណាងរាជរដ្ឋាភិបាលផងដែរ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋសភា ដោយមានបង្ហាញរបៀបវារៈដូចតទៅ៖