(ភ្នំពេញ)៖ និស្សិតស្រីម្នាក់ឈ្មោះ មាស សុថារី អាយុ១៨ឆ្នាំ រៀននៅសាកលវិទ្យាល័យ បៀលប្រាយ ត្រូវបានឪពុក-ម្តាយ ប្រកាសស្វែងរក បន្ទាប់ពីបានបាត់ចេញពីផ្ទះរយៈ២ថ្ងៃ ក្រោយប្រាប់ថា ទៅលេងស្រុកកំណើតនៅខេត្ដស្វាយរៀង ប៉ុន្ដែអ្នកនៅស្រុកមិនឃើញទៅលេងនោះឡើយ។
សាច់ញាតិរបស់និសិ្សតរូបនេះ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ មាស សុថារី បានចេញពីផ្ទះនៅម្ដុំច្បារអំពៅម៉ោង៦ព្រឹក ដោយមិនបានជិះម៉ូតូទៅទេ ដើរចេញពីផ្ទះ មានស្ពាយកាតាប ខោអាវតូច១ ជាប់ខ្លួន ពេលនោះបងប្រុសឃើញរៀបខ្លួនចេញទាំងព្រឹក ក៏សួរថាទៅណា? ឆ្លើយប្រាប់បងប្រុសថា ទៅផ្ទះនៅស្រុក។
រហូតដល់ម៉ោង១០ព្រឹក ថ្ងៃខែឆ្នាំដដែល បងប្រុសបានទាក់ទងលេខប្អូនមិនបាន ក៏រត់ទូរស័ព្ទទៅសួរម៉ែនៅផ្ទះឯស្រុកថា ឃើញប្អូនទៅដល់ផ្ទះនៅ? ម៉ែប្រាប់មិនបានឃើញថា មកផ្ទះនេះទេ។
មិនបានឃើញមកផ្ទះវិញ រយៈពេល២ថ្ងៃ ដោយគ្មានដំណឹងទៅណាមកណា លែងទាក់ទងបាន រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។
បើប្អូនបានជួបប្រទះក្មេងស្រី ដែលមានភិនភាគ ដូចដែលបានជម្រាប សូមមេត្តាទំនាក់ទំនងមកលេខទូរស័ព្ទដៃលេខ ០១១ ៦១៧៥៩០ និង ០៨៥ ២៣៤ ៤៨២ ដោយក្តីមេត្តាធម៌៕