(កំពង់ស្ពឺ)៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានឧបត្ថម្ភអង្ករចំនួន១០តោន ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ១៩ កំពុងបង្កគ្រោះភ័យដល់សុខភាព និងអាយុជីវិតរបស់ប្រជាជនកម្ពុជា។
ពិធីទទួលសម្ភារប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លើសពីនោះទៀត ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានឧបត្ថម្ភថវិកាចំនួន៨ពាន់ដុល្លារ ជូនទៅដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ សម្រាប់ចូលរួមចំណែក ក្នុងការងារមនុស្សធម៌ផងដែរ។
សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះកម្ពុជា មានអ្នកការឆ្លងជំងឺកូវីដ១៩ សរុប១២៥ករណី ដោយក្នុងនោះ មានអ្នកជំងឺ១២៣នាក់ បានជាសះស្បើយ និង២នាក់ទៀតកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕