(កំពង់ធំ)៖ ស្រ្តី២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកបុកនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចលូទី១ ផ្លូវអាស៊ាន ភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ប៉ុន្តែអ្នកបើករថយន្តបានបន្ត ល្បឿនទៅបាត់ បន្សល់ទុកសពជនរងគ្រោះទាំង២នាក់ នៅកន្លែងកើតហេតុ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្រ្តីទាំង២នាក់ ជិះម៉ូតូម៉ាក C125 សេរី២០១៥ ពណ៌ខ្មៅ ដែលអ្នកបើក ឈ្មោះ ណន រតនា អាយុ៣៤ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ម៉ិល ឡុង អាយុ៥៩ឆ្នាំ ភូមិស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្រោយកើតហេតុម៉ូតូ របស់ជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំប្រគល់ជូនគ្រួសារសពជនរងគ្រោទាំង២នាក់នៅពេលក្រោយ៕