(ព្រះសីហនុ)៖ ពិធីបញ្ចុះបឋមសិលាអគារ D’Seaview ត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីអបអរសាទ ការលក់គម្រោងដំណាក់កាលទីមួយ ក្រោមអធិបតីភាព លោក យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួម ពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងជាច្រើននាក់។
D’Seaview បាននាំមកនូវគម្រោងអភិវឌ្ឍន៍ចម្រុះមួយ ដែលដាក់បញ្ចូលគ្នា ទាំងលំនៅដ្ឋាន និងអគារ ពាណិជ្ជកម្មនៅតាបណ្តោយ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៅក្នុងខេត្តព្រះសីហនុ។
ជាមួយ និងអគារភ្លោះពីរ ដែលមានកំពស់២៨ជាន់ D’Seaview គឺជាបណ្តុំនៃខុនដូរប្រណីត អគារពាណិជ្ជកម្ម និងសណ្ឋាគារក្នុងតំបន់អភិវឌ្ឍន៍ថ្មីមួយ ក្នុងខេត្តព្រះសីហនុ។
D’Seaview មានទីតាំងនៅតាមបណ្តោយមាត់សមុទ្រ ជិតឆ្នេរសុខា ព្រមទាំងបរិយាកាសដ៏ សែនមនោរម្យ ប៉ុន្តែនៅមិនឆ្ងាយពីទីប្រជុំជន ដែលប្រមូលផ្តុំដោយភោជនីយដ្ឋានជាតិ និងអន្តរជាតិ បារ ក្លឹប ផ្សារាត្រី ស្ប៉ា និងផ្សារទំនើបនានា។
បន្ទាប់ពីបញ្ចុះបឋមសិលានេះ ពិធីទទួលទានអាហារថ្ងៃត្រង់ជាមួយភ្ញៀវកិត្តិយសទាំងអស់ នឹងរៀបចំ នៅក្នុងសណ្ឋាគាសុខា នៃខេត្តព្រះសីហនុ។ Camhomes ក៏នឹងមានរៀបចំកម្មវិធីពិសេសមួយគឺ «ការចាប់រង្វាន់ ទិញភ្លាមឈ្នះភ្លាម» ដល់អតិថិជនដែលទិញខុនដូ D’Seaview នៅក្នុងខែមករានេះ។
គម្រោងនេះរួមមានអគារស្នាក់នៅ ការិយាល័យ និង សណ្ឋាគារ ដែលសរុបមានចំនួន ៧៣៥ បន្ទប់ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល២៨ខែ។
D’Seaview នឹងធ្វើអោយការស្នាក់នៅរបស់លោកអ្នកមានផាសុកភាព ជាមួយនឹងអាគារលំនៅដ្ឋាន និង អាគារពាណិជ្ជកម្ម ដ៏ទំនើបនៅក្នុងទីតាំងតែមួយ។
វាមិនត្រឹមតែជាកន្លែងដ៏ល្អសំរាប់ការរស់នៅ ការិយាល័យ និងការសម្រាកលំហែរប៉ុណ្ណោះទេ ប៉ុន្តែ ការវិនិយោគនៅក្នុងការអភិវឌ្ឍបែបចម្រុះនេះ ទាំងអគារពាណិជ្ជកម្ម និងខុដូ អាចឲ្យលោកអ្នកទទួល បានទទួលបានចំណេញខ្ពស់ នាពេលអនាគត។
គម្រោងសណ្ឋាគារបស់ D’Seaview ក៏បើកអោយវិនិយោគគិនដេញថ្លៃ ជាពិសេសគឺសម្រាប់ប្រជាជន កម្ពុជាដែលចង់បង្កើតមុខជំនួញ ក៏ដូចជារស់នៅផងដែរ ជាមួយនឹងហាងទំនិញ (shop house)។
បែបបទនៃការរស់នៅឆ្លុះបញ្ចាំងពីគុណភាព នៃគំនិតក្នុងការរចនារបស់ D’Seaview ដែលធ្វើឲ្យ អតិថិជនមានមោទនភាព ដោយមានស្នាក់នៅមុនគេ។ នៅក្នុងដំណាក់កាលដំបូងនៃការលក់ និងកក់ គឺមានចំនួនជាង ៨០ ភាគរយនៃអគារចំនួន ៣០០ បន្ទប់ ត្រូវបានចាប់អារម្មណ៍ដោយអតិថិជនជាតិនិង អន្តរជាតិ នៅក្នុងតម្លៃ ចាប់ពី ៦៧៥ដុល្លាអាមេរិច ដល់ ១៩៤៣ដុល្លាអាមេរិច ក្នុងមួយម៉ែតការេ។
វាមិនមែនជារឿងដែលគួរអោយភ្ញាក់ផ្អើលទេ ដែលអ្នកវិនិយោគជាតិ និងអន្តរជាតិកាន់តែច្រើនឡើង កំពុងស្វែងរកឱកាសវិនិយោគ លើអចលនទ្រព្យ នៅតំបន់ភាគខាងត្បូង នៃប្រទេសកម្ពុជា។ ខេត្តព្រះសីហនុ ដែលជារមណីយដ្ឋានឆ្នេរសមុទ្រ ភាគខាងត្បូង របស់ប្រទេសកម្ពុជា មិនត្រឹមតែជា ទិសដៅទេសចរណ៍ទីមួយរបស់ជាតិ ដែលមានឆ្នេរដ៏ស្រស់ត្រកាល និងកោះដ៏សែនមនោរម្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាទីក្រុងសេដ្ឋកិច្ច ដែលលូតលាស់ជាងគេមួយ បន្ទាប់ពីទីក្រុងភ្នំពេញ។
ក្រុងព្រះសីហនុគឺជា តំបន់សេដ្ឋកិច្ចមាត់សមុទ្រមួយ នៃប្រទេសកម្ពុជា ហើយកំពុងតែរីកចំរើន យ៉ាងឆាប់រហ័សមិនធ្លាប់មានពីមុនមក។ វាគឺជាកំពង់ផែទឹកជ្រៅ របស់ជាតិតែមួយគត់ និងជាតំបន់ សេដ្ឋកិច្ចពិសេសដែលធំជាងគេបំផុតនៅកម្ពុជា ហើយព្រមទាំមានឧស្សាហកម្មប្រេង និងហ្គាស ដ៏ធំមួយក្នុងពេលឆាប់ៗនេះ។
ព្រោះតែខេត្តព្រះសីហនុ កំពុងតែត្រូវបានគេចាប់អារម្មណ៍ខ្លាំង ហេតុនេះហើយការតភ្ជាប់ជើង ហោះហើរ ក៏ដូចជារថយន្តក្រុង កាន់តែច្រើនឡើង កំពុងតែបង្កើតឡើង ដើម្បីតភ្ជាប់ទៅនឹងបណ្តាល ខេត្តផ្សេងៗ និងតំបន់ដ៏ទៃទៀត។ ព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ កំពុងដំណើរ ហោះហើរទៅ កូរ៉េខាងត្បួង សិង្ហបុរី និងចិន ក៏ដូចជាហោះហើរ ទៅមកពីសៀមរាប។
ជ្រើសរើសលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម នៅក្នុងក្តីសុបិន្តរបស់អ្នកឥលូវនេះ និងសូមអញ្ជើញ ទស្សនា សាលតាំងបង្ហាញរបស់ Camhomes’ D’Seaview នៅវិមានកាណាឌីយ៉ា និង ជាមួយការផ្តល់ប្រឹក្សាពីអ្នកជំនាញអចលនទ្រព្យ ឬ អ្នកអាចចូលឆែកពត៌មានលំអិតតាមរយៈ គេហទំព័រ realestate.com.kh។
លោកអ្នកអាចសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ 855 23 985 828