(ភ្នំពេញ)៖ ពិតជាមោទភាពថ្មីមួយទៀត នៅដើមឆ្នាំ២០១៦នេះ ដែលគេហទំព័រ Khmertalking ជាបុត្រសម្ព័ន្ធរបស់ Fresh News ទើបតែចេញផ្សាយជាផ្លូវការ រយៈពេលប្រមាណ​ជាង២សប្ដាហ៍ ទទួលបានការគាំ​ទ្រចូលមើលយ៉ាងច្រើន ពីសំណាក់ប្រិយ​មិត្តអ្នកអាន​គ្រប់ស្រទាប់វណ្ណៈ ដោយក្នុងនោះ​មានអ្នកចូល​អានព័ត៌មាន​ជាច្រើននាក់​ក្នុងមួយថ្ងៃៗ។

Khmertalking ជាគេហទំព័រកម្សាន្តថ្មីមួយទៀត ប្រមូលផ្ដុំដោយ​ព័ត៌មានកម្សាន្តថ្មីៗ ប្លែកៗ បច្ចេកវិទ្យា កីឡា និងសុខភាព ​បានចេញផ្សាយជាផ្លូវការ ​នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ​ ដើម្បីជាចំណីអារម្មណ៍ព័ត៌មានថ្មី ប្លែកមួយទៀត សម្រាប់ប្រិយមិត្តអ្នកអាន ដែលចូលចិត្តតាមដានព័ត៌មានកម្សាន្តនានា ។

www.khmertalking.com ត្រូវបានប្រមូលផ្ដុំដោយព័ត៌មាន ចម្រុះគ្រប់ប្រភេទ ជាពិសេសព័ត៌មានកម្សាន្ត មានទាំងតារាខ្មែរ តារាបរទេស កីឡា និងព័ត៌មានប្លែកៗ ដែលធ្វើឲ្យប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង ក្នុងការទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស ទាំងក្នុងប្រទេស និងនៅលើជុំវិញពិភពលោក ។  

គេហទំព័រ www.khmertalking.com នឹងខិតខំរិះរកព័ត៌មានល្អៗ ដែលជាដំណឹងប្រកបដោយតម្លាភាព និងចំណេះដឹងផ្នែកបច្ចេកវិទ្យាថ្មីៗ ជូនដល់ប្រិយមិត្ត អ្នកអានគ្រប់ស្រទាប់​វណ្ណៈទាំងអស់..!

www.khmertalking.com បណ្ដុំព័ត៌មានថ្មីៗ ដ៏សម្បូរបែប...!