(ចាកាតា)៖ ប៉ូលិសប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រនេះ បានចាប់ខ្លួនបុរសបីនាក់ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធការវាយប្រហារ នៅកណ្តាលរដ្ឋធានីហ្សាកាតា ព្រមទាំងបានរកឃើញទង់ជាតិ ISIS នៅក្នុងលំនៅដ្ឋាន របស់អ្នកវាយប្រហារថែមទៀតផង នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Telegraph ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ។
សូមជម្រាបថា ការរកឃើញទង់ជាតិរបស់ពួកឧទ្ទាម ISISនេះ ជម្រុញឲ្យអាជ្ញាធរប្រកាសថា ការវាយប្រហារនៅរដ្ឋធានីហ្សាកាតា ដែលមានលំនាំដូចជា ការវាយប្រហារនៅទីក្រុង ប៉ារីស ធ្វើឡើងដោយពួកឧទ្ទាម ISIS ដែលមានមហិច្ឆតា ចង់បង្កើតរដ្ឋឥស្លាម ដែលបច្ចុប្បន្នមាន សមាជិករហូតដល់ជាងបីម៉ឺននាក់ មកពីទូទាំងពិភពលោក ដោយក្នុងនោះ សមាជិកប្រមាណពីរទៅបីរយនាក់ មានប្រភពមកពីប្រទេស ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕