(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ប្រកាសបើកវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីពាណិជ្ជកម្ម និង ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រ ភពដើមទំនិញ (CO) ទម្រង់ “អេ” តាមប្រព័ន្ធអនឡាញ ដើម្បីជួយសម្រួល និយោជក បុគ្គលិក ក្រុមហ៊ុនឯកជន បានជ្រាបកាន់ តែច្បាស់បន្ថែមទៀត ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី ដែលក្រសួងទើបនឹងដាក់ឲ្យដំណើរការនាពេលថ្មីៗនេះ។
ក្រសួងបានប្រកាសឲ្យនិយោជក និងបុគ្គលិកក្រុមហ៊ុន ដែលមានបំណងចូលរួមវគ្គបណ្តុះបណ្តាលនេះ ត្រូវដាក់ពាក្យសុំចូលរួមវគ្គ បណ្តុះបណ្តាលឲ្យបានមុនថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។
អ្នកចង់ចូលរួមវគ្គបណ្តុះបណ្តាល អាចទាញយកពាក្យសុំចុះឈ្មោះតាម https://goo.gl/8qfD7K។ ហើយផ្ញើពាក្យសុំចូលរួមតាម [email protected] ឬ [email protected]។
សូមបញ្ជាក់ថា កាលពីខែមីនា ដើមឆ្នាំ២០១៥ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភព ដើមទំនិញ តាមប្រព័ន្ធអនឡាញ (www.co.moc.gov.kh)។ នៅខែធ្នូ ចុងឆ្នាំ២០១៥ ក្រសួង ក៏បានដាក់ឲ្យដំ ណើរការការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធ អនឡាញផងដែរ (www.businessregistration.moc.gov.kh)។
ប្រព័ន្ធថ្មីទាំងពីរនេះ ត្រូវបានរំពឹងថា នឹងជួយសម្រួលក្រុមពាណិជ្ជករកាន់តែងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ពោលធ្វើឲ្យពួកគេ ចំណេញទាំងពេលវេលា និងថវិកា។ ជាពិសេសកាត់បន្ថយការចំណាយក្រៅផ្លូវការ ដែលក្រុមពាណិជ្ជករធ្លាប់បានជួបប្រទះជា ច្រើនឆ្នាំមកនោះ៕
វីដេអូ បង្ហាញពីការចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធស្វ័យប្រវត្កកម្មPosted by Fresh News on Friday, January 1, 2016