
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ចូលរួមទាំងអស់គ្នា ដើម្បីឲ្យជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែឧសភា៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៣០នាក់
30-05-2020 10:47
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ក្នុងនោះ ករណីប្រើប្រាស់៤ករណី, ជួញដូរ១៤ករណី និងឃាត់ខ្លួនជនសង្ស័យ៣០នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,៤៦២ករណី ឃាត់មនុស្ស៨,៨០៦នាក់ (ស្រី៥៦៣នាក់)៕