(ភ្នំពេញ)៖ ថ្នាក់ដឹកនាំជួរមុខនៅក្នុងអង្គភាព គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានបើកកិច្ចប្រជុំពិភាក្សា គណៈកម្មាធិការប្រតិបត្តិ និងត្រៀមបញ្ជូនផែនការមេ សម្រាប់ចូលរួមប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ផងដែរ ក្រោមការដឹកនាំដោយលោក ថោង ខុន ប្រធាន NOCC និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ ។

កិច្ចប្រជុំដែលបានធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ នៅទីស្នាក់ការ NOCC ផ្ទាល់តែម្តងនោះគឺស្ថិតក្រោមរបៀបវារៈសំខាន់៣ មានដូចខាងក្រោមតាមរយៈ Facebook Page របស់ NOCC៖  

១-របាយការណ៍ ឆ្នាំ២០១៥ ទិសដៅឆ្នាំ២០១៦ ។
២-ការត្រៀមបញ្ជូនផែនការមេ SEA Games ឆ្នាំ២០២៣ ទៅទីស្តីការគណៈរដ្ឋមន្ត្រី ។
៣-បញ្ហាផ្សេងៗ ។
-ផែនការប្រមូលផ្តុំកីឡាជម្រើសជាតិ ឆ្នាំ២០១៦
-បញ្ហាការប្រកួតកីឡា SEA Games លើកទី២៩ ថ្ងៃទី១៩-៣១ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី
-ការចុះបញ្ជីសហព័ន្ធជាតិនៅក្រសួងមហាផ្ទៃ
-កម្មសិទ្ធិបញ្ញា របស់ចលនាអូឡាំពិក
-ការប្រកួត National Games លើកទី១ (1st National Games) ៕