(ភ្នំពេញ)៖ Jaguar XE ត្រូវបានជ្រើសរើសក្នុងវគ្គជម្រុះ រួមជាមួយរថយន្ត៧ម៉ូដែលផ្សេងៗទៀតប៉ុណ្ណោះ នៅក្នុងកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ២០១៦ នៃ EUROPEAN CAR ដែលមានបេក្ខភាព ចូលរួមសរុប៣៥ម៉ូដែល។

គណៈកម្មាធិការ៥៨រូបតំណាងឲ្យ ប្រទេស២២ក្នុងទ្វីបអ៊ឺរ៉ុបនឹងប្រកាស អ្នកដែលបានទទួលជ័យលាភី នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ។ លក្ខណៈវិនិច្ឆ័យនៃពានរង្វាន់នេះគឺផ្អែក សំខាន់ទៅលើការច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា និងការសន្សំសន្ចៃថវិការ។

ដោយសារតែការផលិតពីលោហធាតុ អាលុយមីញ៉ូមដែលស្វិតស្រាល និងរឹងមាំរបស់ Jaguar XE បានធ្វើអោយ Jaguar XE ក្លាយទៅជារថយន្តដែលសន្សំសន្ចៃប្រេងឥន្ធនៈខ្ពស់បំផុត និងមានតំលៃសមរម្យក្នុងត្រកូល Jaguar ថែមទាំងជារថយន្តដែលបញ្ចេញកាកសំណល់ និងកាបោនឌីអុកស៊ីតទាបជាងគេបំផុតត្រឹមតែ ៩៩ក្រាមក្នុង១គីឡូម៉ែត។

ការរួមបញ្ចូលគ្នានៃការរចនាដ៏ល្អឥតខ្ចោះ ទំហំខ្នាត និង ភាពបត់បែន បានធ្វើអោយរថយន្តប្រណិតនេះទទួលបាន ពានរង្វាន់ដល់ទៅ ២៣ផ្សេងគ្នាទូទាំងពិភពលោក។ ភាពរឹងមាំ ភាពស្វិត នៃតួរថយន្ត រួមបញ្ចូលប្រពន្ធ័ជំនួយអ្នកបើកបរ ប្រពន្ធ័កាមេរ៉ាស្តេរ៉េអូជំនួយ ដល់ភាពសកម្មនៃប្រពន្ធ័ហ្វ្រាំង បានជួយអោយ Jaguar XE បានទទួលបានជ័យលាភីកំរិតខ្ពស់បំផុត (ផ្កាយ៥) ផ្នែកសុវត្ថិភាព ពី Euro NCAP ។
លោក Kevin Stride នាយកទទួលបន្ទុកសង្វាក់ផលិតកម្ម Jaguar XE, XF, F-PACE និយាយថា៖ យើងពិតជាមានសេចក្តីរីករាយ ក្រៃលែងដែល Jaguar XE ត្រូវបានជាប់វគ្គជម្រុះ នៅក្នុងកម្មវិធីប្រចាំឆ្នាំរបស់ EUROPEAN CAR។ ការបោះឆ្នោតពីគណ:កម្មាធិការ គឺបញ្ជាក់ពីបំណងប្រាថ្នា និងឆន្ទ:ពិតប្រាកដ បូករួមការខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត ពីសមាជិកគ្រប់រូបដែលបានចូលរួម ផលិតរថយន្តស្ពរដ៏ល្បីល្បាញមួយនេះ។

លោកបន្តថា ការប្រឹងប្រែងដែលមិនខ្វល់ ពីអ្វីទាំងអស់របស់យើង គឺជាកត្តាដែលធ្វើអោយ Jaguar XE តែមួយគត់ដែលផលិតចេញ ពីលោហ:ធាតុ អាលុយមីញ៉ូមសុទ្ធសាធ ហើយក៏ជាអ្វីដែលធ្វើអោយ Jaguar XE ក្លាយទៅជារថយន្តដំបូងគេបង្អស់ ក្នុងពិភពលោកដែលមាន ការច្នៃប្រឌិតថ្មី គ្រប់ប្រពន្ធ័ដំណើរការផ្នែកខាងក្រៅ។ ការខិតខំប្រឹងប្រែងយើងនឹងបន្តទៅមុខដើម្បីបង្ហាញ បច្ចេកវិទ្យាថ្មីៗ ជាច្រើនដូចជា បច្ចេកវិទ្យាវិលកង់ទាំងបួនរបស់រថយន្ត (All-Wheel Drive) បច្ចេកវិទ្យាព័ត៌មានកម្សាន្តក្នុងរថយន្ត។

សម្រាប់ម៉ូដែលឆ្នាំ ២០១៧ Jaguar XE នឹងមានបច្ចេកវិទ្យាវិលកង់បួន ប្រពន្ធ័កំលាំងបង្វិលតាមតម្រូវការ នឹងជួយរក្សាភាព រហស័រហួន របស់ Jaguar XE និងកង់ផ្នែកខាងក្រោយ ប៉ុន្តែបង្កើនចលនា និងបន្ថែមកំលាំងក្នុងលក្ខណ្ឌផ្លូវលំបាក។

Jaguar XE នឹងផ្តល់បន្ថែមនូវប្រពន្ធ័បច្ចេកវិទ្យាព័ត៌មាន កម្សាន្តកំរិតខ្ពស់បំផុតរបស់ម៉ូដែល Jaguar ដែលត្រូវបានរចនាឡើងនៅលើ ថាច់ស្គ្រីន ទំហំ១០.២ អ៊ីញដែលមាន ភាពរស់រវើកនិងបង្កើតភាពរីករាយ និងទទួលបាន បទពិសោធន៍ដ៏អស្ចារ្យ រាល់ពេលបើកបររថយន្ត។

រថយន្ត Jaguar និង Land Rover នាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia។  ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនមួយបានរួមចំណែក​ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈផ្គត់ផ្គង់គ្រឿងចក្រថាមពលអគ្គិសនី  និងសេវាកម្មដឹកជញ្ជូន ដែលតម្រូវការចាំបាំសម្រាប់សាងសង់ និស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធតាំងពីឆ្នាំ១៩៩២។ សព្វថ្ងៃក្រុមហ៊ុន បានពង្រីកសេវាកម្ម របស់ខ្លួនតាមរយៈផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ដូចជារថយន្ត (Ford, Jaguar, Land Rover, Range Rover) គ្រឿងយន្តកសិកម្ម និងគ្រឿងចក្រ (John Deere, JCB, Mitsubishi Fuso) សេវាហិរញ្ញប្បទាន ជួលរថយន្ត (AVIS) សម្ភារៈសម្រាប់ ឃ្លាំង និងសេវាចំណីរអាហារ (EFG) និងផ្តល់ការងារដល់ប្រជាជនកម្ពុជាជាង ប្រមាណ ២០០០ នាក់។   

ទំនាក់ទំនងព័ត៌មានបន្ថែមៈ
អគារតាំងលក់រថយន្តៈ #264A មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទទំនាក់ទំនងៈ  +855 (0) 70 999 111/ +855 (0) 70 999 222/ +855 (0) 23 888 811
jaguarcambodia.com, Facebook: Jaguar Cambodia
landrovercambodia.com, Facebook: Land Rover Cambodia