(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ពិសេសនៃ ការលេញចេញជារូបរាងថ្មី យ៉ាងប្រណិត ទាំងរសជាតិ ឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ ច្នៃឡើងដោយភាពល្អឥតខ្ចោះ បន្ថែមទៀតជាមួយ នឹង បារចល័តលើរថយន្ដរបស់ស្រាបៀរ Angkor Premium Extra Stout Draught ដែលដាក់ឲ្យដំណើរចល័ត លើរថយន្ដដំបូងគេបង្អស់នៅកម្ពុជា។

ព្រឹត្ដិការណ៍នេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦យប់មិញនេះ នៅអគារការិយាល័យថ្មី របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ ដែលមានការអញ្ជើញចូលរួមពី តារាល្បីៗ និងភ្ញៀវកិត្ដិយសជាច្រើនរូបទៀតផង។

លោក Norman Lim នាយកគ្រប់គ្រង ផ្នែកលក់ និងទីផ្សាររបស់ស្រាបៀរអង្គរ បានឲ្យដឹងថា ស្រាបៀរនេះ ត្រូវបានផលិតឡើង ដោយវត្ថុធាតុដើម គុណភាពលេខ១ ពីអូស្ដា្រលី ដាណឺម៉ាក ប៉ូឡូញ និងសហរដ្ឋអាមេរិក ហើយអ្វីដែលពិសេសនោះ គឺទឹកដែលយកមកផលិត ស្រាបៀរ Angkor Premium Extra Stout Draught គឺជាទឹកស្អាតគ្មានជាតិពុល អាស៊ីនិច ដែលបានមកពីអាង ស្ដុកទឹកធម្មជាតិ នៃខេត្ដព្រះសីហនុ។

លោក បន្ដថា ស្រារបៀរដ្រាហ្វទឹកខ្មៅ Angkor Premium Extra Stout មានលក្ខណៈពិសេស ដោយឡែកពីគេ ព្រោះថានៅពេលដែលចាក់ចូលកែវ ហ្គាសដែលហូរមក ជាមួយស្រាបៀរ នឹងធ្លាក់ចុះទៅបាតកែវ ដែលជួយលើកសោភណភាព ស្រាបៀរ ឲ្យកាន់តែមានលេចធ្លោរបន្ថែមទៀត។

ពិសេស ជាមួយនឹងរសជាតិខាប់ដូចក្រែម និងពពុះពណ៌មាស បន្ទាប់ពីការចាក់ ពេញ កែវ ដែលធ្វើឲ្យលោកអ្នក កាន់តែចង់ទទួលទានថែមទៀត ដែលនេះជាមូលហេតុ ដែលធ្វើឲ្យយើង រៀបចំផលិតបារចល័ត លើរថយន្ដ សម្រាប់អតិថិជន Angkor Premium Extra Stout Draught ទទួលបានបរិយាកាសថ្មី មិនធ្លាប់បានជួបកន្លងមកនេះ។

បារចល័តរថយន្ដ Angkor Premium Extra Stout នឹងធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្ដមួយចំនួន នៅសប្ដាហ៍ខាងមុខនេះ ហើយកាលបរិច្ឆេទ នឹងត្រូវ ជូនដំណឹង តាមរយៈបណ្ដាញទំនាក់ទំនងសង្គម ហើយក្នុងឱកាសនោះក្រុមហ៊ុន បានប្រកាសចេញលក់ Angkor Premium Extra Stout ដែលមានដប និងកំប៉ុងរចនាថ្មី ដែលឆ្លុះបញ្ចាំង ពីភាពស៊ីវិល័យ និងគុណភាពដ៏ល្អប្រណិត។

គួរបញ្ជាក់ថា Angkor Premium Extra Stout Draught នឹងចាប់ផ្ដើមលក់ក្នុងពេលឆាប់ៗនេះ នៅតាមបណ្ដាភោជនីដ្ឋាន និងបារមួយចំនួន ក្នុងដំណាក់កាលដំបូងនេះ ពិសេស ឈ្ងុយឆា្ងញ់ គុណភាពខ្ពស់ យ៉ាងទំនើបគ្មានពីរនៅកម្ពុជា៕