(អ៊ូហ្គាឌូហ្គូ)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅមុននេះបន្ដិចបានឲ្យដឹងថា ចំណាប់ខ្មាំងប្រមាណ ៣៣នាក់ ត្រូវបានរំដោះ នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមខ្មាន់កាំភ្លើង នៅក្នុងសណ្ឋាគារ Splendid ស្ថិតនៅកណ្ដាលទីក្រុង អ៊ូហ្គាឌូហ្គូ ប្រទេស Burkina Faso។
មន្ត្រីជាន់ខ្ពស់របស់ប្រទេស Burkina Faso បានថ្លែងឲ្យដឹងថា ក្រុមកងកន្លាំងពិសេសរំដោះចំណាប់ខ្មាំងបានចំនួន ៣៣នាក់ ពីក្រុម ខ្មាន់កាំភ្លើង ដែលគេសង្ស័យថា ជាក្រុមឧទ្ទាម ISIS ហើយក្នុងចំណោមចំណាប់ខ្មាំងទាំងនោះ ក៏មានមន្ត្រីរដ្ឋាភិបាលផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមខ្មាន់កាំភ្លើងបានបំផ្ទុះរថយន្តអត្តឃាត និងសម្រុកចូលបាញ់ប្រហារក្នុងសណ្ឋាគារ Splendid ដែលត្រូវបាន គេដឹងថា អ្នកស្នាក់នៅក្នុងសណ្ឋាគារនោះភាគច្រើនជាមន្ត្រី UN និងពួកលោកខាងលិច ដោយក្នុងករណីវាយប្រហារនេះ មានមនុស្ស ២០នាក់ បានស្លាប់ និង១៥នាក់រងបួស៕