Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីយោធាម្នាក់ ស្រវឹងស្រាជិះម៉ូតូដួលចូលស្នាមភ្លោះបោកក្បាលស្លាប់ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

29-05-2020 11:49

(ពោធិ៍សាត់)៖ មន្ត្រីយោធាម្នាក់ ស្រវឹងស្រាជោគ បានបើកម៉ូតូដួលធ្លាក់ចូលស្នាមភ្លោះអមផ្លូវ បណ្តាលឱ្យបោកក្បាលស្លាប់បាត់បង់ជីវិត បង្កឱ្យមានការភ្ញាក់ ផ្អើលដល់ប្រជា ពលរដ្ឋ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៨-១៦៩ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកវាលវែង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះថា ជនរងគ្រោះ(ស្លាប់) មាឈ្មោះ នី សុខុម ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុ គេឃើញជនរងគ្រោះធ្វើដំណើរម្នាក់ឯងតាមម៉ូតូ ១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ពណ៌កាប់ស្តាំង គ្មានស្លាកលេខ ក្នុងទិសដៅពីលិចឆ្ពោះទៅកើតលុះមកដល់ កន្លែងកើតហេតុ បានរេចង្កូតម៉ូតូធ្លាក់ចូលស្នាមភ្លោះ ហើយបានហូរទៅតាមទឹកចម្ងាយប្រមាណ៣០ម៉ែត្រ បណ្ដាលឱ្យគាត់ឈ្លក់ទឹកស្លាប យ៉ាងអាណោ ច អាធម៌ បង្កឱ្យមានការភ្ញាក់ផ្អើល។

ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋនិងមន្ត្រីយោធាដូចគ្នា ស្រង់លើកឡើងដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕