(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១៖ ប្រធាន WHO កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងគាំទ្រ ចំពោះភាពជាអ្នកដឹកនាំនយោបាយ របស់សម្ដេចតេជោ

២៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ប្រាប់យោធាឲ្យត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសង្គ្រាម

៣៖ ធនាគារជាតិនៃកម្ពុជា៖ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចាយបានជាធម្មតាលើទីផ្សារ មិនមានការហាមឃាត់នោះទេ

៤៖ ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦លាននាក់ ស្លាប់ជិត ៣៦ម៉ឺននាក់ និងជាសះស្បើយជិត ២.៥លាននាក់!

៥៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យក្រសួងស្ថាប័នរួមគ្នាទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ដល់កុមារ ជាពិសេសកុមារមានពិការភាព

៦៖ ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង៦,៥០០នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៧៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នរលកទី២ នៃការរាតត្បាតជំងឺឆ្លងកូវីដ១៩

៨៖ ក្នុង១ថ្ងៃ រុស្ស៊ីរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជាង៨,៣០០នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៩៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក កែន សត្ថា ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយផ្លាស់ចេញពីអភិបាលខេត្តកែប

១០៖ អាមេរិកប្រកាសជាផ្លូវការថា «ហុងកុងលែងជាទីក្រុង មានសិទ្ធិស្វ័យភាពទៀតហើយ» ដោយយោងលើអ្វីដែលកំពុងកើតឡើង

១១៖ ក្រសួងសុខាភិបាល នឹងចាត់វិធានការលើជនណាដែលគេចវេសមិនមកធ្វើចត្ដាឡីស័ក និងធ្វើតេស្ដរកជំងឺកូវីដ-១៩

១២៖ ក្រុមពាណិជ្ជករនៅអាមេរិក អំពាវនាវឲ្យលោក ដូណាល់ ត្រាំ ដោះស្រាយបញ្ហាហុងកុង ដោយប្រុងប្រយ័ត្ន «ដើម្បីកុំឲ្យសេដ្ឋកិច្ច និងប្រជាជននៅហុងកុងរងគ្រោះ»

១៣៖ រាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យមានការផ្សព្វផ្សាយ ឲ្យទូលំទូលាយពីការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារគ្រប់រូបភាព

១៤៖ ក្រោយឈ្លោះគ្នាជាមួយ Twitter លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាមួយ ដែលអាចដាក់បន្ទុកលើបណ្តាញសង្គម

១៥៖ ប្រកាសតែងតាំងអភិបាលថ្មីខេត្តកែប, លោក សោម ពិសិដ្ឋ ជំនួសលោក កែន សត្ថា

១៦៖ មេ Twitter ចេញមុខការពារបណ្តាញសង្គមរបស់ខ្លួន ដែលកំពុងប្រឈមមុខបញ្ហាធំ ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

១៧៖ អភិបាលខេត្តតាកែវ៖ វៀតណាមបោះតង់យោធាចំនួន៨៣ទីតាំងក្នុងទឹកដីវៀតណាម ជាប់ព្រំដែនខេត្តតាកែវ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ពាក់ព័ន្ធបញ្ហាកូវីដ១៩

១៨៖ ប៉ាគីស្ថានឈានទៅប្រើបច្ចេកវិទ្យាសម្ងាត់យោធា ដើម្បីតាមដានរកអ្នកឆ្លងវីរុសកូរ៉ូណា (COVID-19)

១៩៖ លោក គង់ សោភ័ណ្ឌ បង្ហាញអំពីសមិទ្ធផល និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកណ្ដាល ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

២០៖ មេ Facebook ចេញមុខប្រតិកម្ម ចំពោះអ្វីដែលលោក ដូណាល់ ត្រាំ ត្រៀមធ្វើដាក់បណ្តាញសង្គមនៅអាមេរិក

២១៖ អភិបាលខេត្តកណ្ដាល៖ វៀតណាមបានរើតង់ចំនួន៩ចេញពីតំបន់ព្រំដែនមិនទាន់ឯកភាព ខណៈនៅសល់២២តង់ទៀតនឹងរើក្រោយជំងឺកូវីដ១៩ស្ងប់ស្ងាត់

២២៖ អង់គ្លេសបិទស្ថានទូតនៅកូរ៉េខាងជើង ជាបណ្តោះអាសន្ន និងប្រាប់ឲ្យបុគ្គលិកទូតទាំងអស់ ចាកចេញពីប្រទេសនេះ

២៣៖ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ប្ដេជ្ញាបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ក្នុងនាមជាស្នងការនគរបាលខេត្តកណ្ដាល

២៤៖ កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 រហូតដល់ «៧៩នាក់ក្នុងមួយថ្ងៃ» ដែលមិនធ្លាប់មានជាច្រើនថ្ងៃមកនេះ!

២៥៖ ចិនរកមិនឃើញករណីឆ្លង COVID-19 ក្នុងស្រុកសូម្បីម្នាក់ ប៉ុន្តែមានករណីនាំចូល២នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

២៦៖ រុស្ស៊ីពន្យារពេលរៀបចំកិច្ចប្រជុំកំពូល SCO និង BRICS ដោយសារតែបញ្ហា COVID-19

២៧៖ អាមេរិកដកហូតឋានៈពិសេសរបស់ហុងកុង ក្រោយប្រកាសថាទីក្រុងនេះលែងមានសិទ្ធិស្វ័យភាពកម្រិតខ្ពស់ពីចិនទៀតហើយ

២៨៖ ឆេះអគារមន្ទីរពេទ្យដាក់អ្នកជំងឺ COVID-19 នៅបង់ក្លាដែស បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់

២៩៖ អង្គការសុខភាពពិភពលោក បកអាក្រាតពីកលល្បិចឧស្សាហកម្មថ្នាំជក់ អូសទាញឱ្យពលរដ្ឋញៀន

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com