(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៣លើក (យប់៧លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ (ប្រុស) របួសធ្ងន់១២នាក់ (ស្រី៣នាក់) របួសស្រាល៣នាក់ (ស្រី១នាក់)និងមិនពាក់មួកពេលគ្រោះថ្នាក់ មាន១៧នាក់ (យប់១០នាក់) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប២៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៤គ្រឿង រថយន្តធុនតូច៦គ្រឿង រថយន្តធុនធំ២គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែល បណ្តាលឲ្យ មានគ្រោះថ្នាក់រួមមានល្មើសល្បឿន៨លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ១លើក ស្រវឹង១លើក ប្រជែងគ្រោះថ្នាក់ ១លើក និងបត់គ្រោះថ្នាក់១លើកផងដែរ។
ដោយឡែកនៅថ្ងៃម្សិលមិញនេះ មានយានល្មើស សរុបទូទាំងប្រទេសមាន៨០២៦គ្រឿង បានធ្វើការអប់រំមាន៣៧១៥៤គ្រឿង និងពិន័យសរុប ៤២៧២គ្រឿង និងឃាត់យានទុកចំនួន ៥គ្រឿង៕