(អ៊ូហ្គាឌូហ្គូ)៖ យ៉ាងហោចណាស់មានមនុស្ស ២០នាក់បានស្លាប់ និងមនុស្សជាច្រើននាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង បន្ទាប់ពីមានការវាយប្រហារពីសំណាក់ខ្មាន់កាំភ្លើង នៅក្នុងសណ្ឋាគារមួយ ក្នុងទីក្រុងអ៊ូហ្គាឌូហ្គូ ប្រទេស Burkina Faso នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្ដិច។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មានរថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២គ្រឿង បានបើកមកសំដៅចូលសណ្ឋាគារ Splendid ដែលត្រូវបានគេដឹងថា សណ្ឋាគារមួយនោះ ជាកន្លែងស្នាក់នៅរបស់ UN និងពួកលោកខាងលិច បន្ទាប់មកមានក្រុមខ្មាន់កាំភ្លើង ដែលមានគ្នាប្រមានជា ៣ ឬ៤នាក់ ពាក់ម៉ាស បានដើរសំដៅចូលសណ្ឋាគារខាងលើ។
លោក Robert Sangare អ្នកគ្រប់គ្រងសណ្ឋាគារ Splendid បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ២០នាក់ស្លាប់ និង១៥នាក់រងរបួស ខណៈដែលនៅពេលនេះ មានមនុស្សមួយចំនួនត្រូវបានខ្មាន់កាំភ្លើងចាប់ធ្វើចំណាប់ខ្មាំង៕