អ្នកព្រះវិហារម្នាក់ យក៥រយរៀល ប្តូរបាន៥លានរៀលពីអាយស៍ IZE
28-05-2020 15:12
(ភ្នំពេញ)៖ លោកស្រី សែន លីន អាជីវករលក់ទូរស័ព្ទនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានសំណាងដោយសារកូនស្រីបើកគម្របអាយស៍កូឡា IZE Cola ដបឈ្នះទឹកប្រាក់៥លានរៀលទាំងព្រឹកថ្ងៃទី២២ ខែឧសភា។
លោកស្រីបានរៀបរាប់អំពីដំណើរនៃការឈ្នះថា៖ «កូនស្រីទីពីរខ្ញុំឈ្មោះ ចាប សៀវណាយ តែងតែចូលចិត្តញុំាទឹកក្រូចអាយស៍ IZE ហើយបានត្រូវរង្វាន់ទឹកក្រូចអាយស៍១ដប។ ទើបនៅថ្ងៃទី២២នោះ គេបានសុំលុយខ្ញុំ៥០០រៀលគិតថា យកទៅប្តូរទឹកក្រូចអាយស៍ IZE Cola មួយដប ពេលទៅរៀនគួរនៅជិតផ្ទះនោះ។ ស្រាប់តែថ្ងៃឡើងម៉ោង១១ អ្នកគ្រូគេដឹកកូនខ្ញុំមក ហើយប្រាប់ថា កូនខ្ញុំឈ្នះ៥លានពីទឹកក្រូចអាយស៍ IZE Cola។ គ្រាន់តែលឺបែបនេះ អ្នកផ្ទះទាំងអស់គ្នារំភើបអរនឹកស្មានមិនដល់»។
លោកស្រីថា ទឹកប្រាក់នេះនឹងយកទៅទិញកាដូកង់ថ្មីមួយលើកទឹកចិត្តកូន ដែលនាំសំណាងមកផ្ទះ ព្រោះជាអ្វីដែលគេចង់បាន រួមជាមួយនឹងសម្ភារសិក្សាបន្ថែមទៀតពេលសាលាបើកឱ្យចូលសិក្សាធម្មតាវិញផងដែរ។
គួរបញ្ជាក់ថា ទឹកក្រូចអាយស៍IZE ដប និង កំប៉ុងបានដាក់ជូនរង្វាន់ជាច្រើនសម្រាប់អតិថិជន រួមមាន រង្វាន់ទូរស័ព្ទដៃស្មាតហ្វូន ទឹកប្រាក់សុទ្ធ៥០លានរៀល ៥ លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង អាយស៍ជាច្រើនរយរង្វាន់ផងដែរ ៕