ឧទ្ធម្ភាគចក្រយោធា ២គ្រឿងរបស់សហរដ្ឋអាមេរិក ធ្លាក់នៅក្បែរឆ្នេរសមុទ្រ នៃរដ្ឋហាវ៉ៃ បាត់ខ្លួន១២នាក់
15-01-2016 20:24
(អាមេរិក)៖ យោងតាមព័ត៌មាន Reuters ចេញ ផ្សាយមុននេះបន្តិចបានឲ្យដឹងថា មានករណីឧទ្ធម្ភាគចក្រយោធាម៉ារីន (Marine) ២គ្រឿងរបស់សហរដ្ឋអាមេរិក បានធ្លាក់នៅក្បែរឆ្នេរសមុទ្រ នៃរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ដោយឧទ្ធម្ភាគចក្រទាំងពីរនោះផ្ទុកចំនួន១២នាក់។
ករណីធ្លាក់នេះកើតឡើងនៅក្នុងពេលហ្វឹកហាត់ រៀនបើកបរពេលយប់, នៅខណៈពេលនេះ កម្លាំងយោធារបស់សហរដ្ឋអាមេរិកកំពុងស្វែងរក និងជួយសង្គ្រោះ៕