(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានទទួលសិទ្ធិពីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ដឹកនាំកិច្ចប្រជុំពេញអង្គតាមប្រព័ន្ធអនឡាញ ដែលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំពេញអង្គនៃមន្រ្តីសម្របសម្រួល ប្រទេសហត្ថលេខីអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលមានប្រទេសកម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងថា កិច្ចប្រជុំពេញអង្គលើកនេះ បានជជែកពិភាក្សាពីស្ថានភាព និងរកដំណោះស្រាយបញ្ហាគ្រឿងញៀន ក្នុងតំបន់ និងពិនិត្យឡើងវិញ ពីសកម្មភាពផែនការអនុតំបន់លើកទី១១ (Sub Reginal Plan,SAP XI ដែលបានអនុម័តក្នុងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្រ្តី MOU Mekong កាលពីឆ្នាំ២០១៩ នៅប្រទេស ដោយផ្តោតសំខាន់លើសកម្មភាព នៃវិស័យចំនួន៤ រួមមាន៖
*ទី១៖ គ្រឿងញៀន និងសុខភាព ការបង្ការទប់ស្កាត់ និងការព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
*ទី២៖ កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់
*ទី៣៖ កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងតុលាការ
*ទី៤៖ ការអភិវឌ្ឍប្រកបដោយនិរន្តភាព ដោយជម្រើសផ្សេងៗ ក្រៅពីដំណាំគ្រឿងញៀន។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងថា កិច្ចប្រជុំពេញអង្គលើកនេះ បានជជែកពិភាក្សាពីស្ថានភាព និងរកដំណោះស្រាយបញ្ហាគ្រឿងញៀន ក្នុងតំបន់ និងពិនិត្យឡើងវិញ ពីសកម្មភាពផែនការអនុតំបន់លើកទី១១ (Sub Reginal Plan,SAP XI ដែលបានអនុម័តក្នុងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្រ្តី MOU Mekong កាលពីឆ្នាំ២០១៩ នៅប្រទេសថៃ ដោយផ្តោតសំខាន់លើសកម្មភាព នៃវិស័យចំនួន៤ រួមមាន៖
*ទី១៖ តំណាងប្រទេសទាំងអស់ នឹងយកស្មារតីដែលបានជជែកពិភាក្សាក្នុងកិច្ចប្រជុំនេះ រាយការណ៍សុំគោលការណ៍ ពីថ្នាក់ដឹកនាំរៀងខ្លួនធ្វើការសម្រេច
*ទី២៖ ឆន្ទះរួមគ្នាទោះបីបញ្ហា Covid-19 មិនទាន់សញ្ញាថមថយ ក៏ប្រទេសទាំង៦ និងភាគីអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម UNODC នៅតែបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ បន្តកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការ រួមគ្នាអនុវត្តន៍តាមផែនការអនុតំបន់ទី១១ (SAP XI) ទៅតាមសភាពជាក់ស្តែង នៃប្រទេសនីមួយៗ សំដៅប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងក្នុងប្រទេសរៀងខ្លួន និងក្នុងតំបន់៕