Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យានយន្តល្មើសនៅទូទាំងប្រទេស សរុបរយៈពេល១៥ថ្ងៃ មានចំនួនប្រមាណជា១០ម៉ឺនគ្រឿង

15-01-2016 19:50

(ភ្នំពេញ)៖ យោងតាមរបាយការណ៍លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញឲ្យដឹងថា មធ្យោបាយចូលគោលដៅ មានចំនួន ៤៦២,៥៩៣ គ្រឿងក្នុងនោះ មានម៉ូតូ ៦០ភាគរយ ចំនែកមធ្យោបាយល្មើសវិញ មានចំនួន ១០៥,០៨០គ្រឿង ស្មើនឹង ៦០ភាគរយ ។រីឯយានយន្ត ដែលសមត្ថកិច្ចអប់រំបានសរុបទាំង ១៥ថ្ងៃមាន ៥១,៩០៤គ្រឿង ស្មើ ៤៩ភាគរយ ហើយពិន័យបាន ៥៣,១៧៦គ្រឿង បង់ប្រាក់បាន ៧៣ភាគរយ។ នេះបើយោងតាមរបាយការណ៍ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ។

យោងតាមរបាយការណ៍ដដែលបានបង្ហាញថា នៅថ្ងៃទី១៥ ខែមករានេះ មធ្យោបាយចូលគោលដៅ មានចំនួន៤១,៧០៧ គ្រឿងក្នុងនោះ មានម៉ូតូ ៦១ភាគរយ ចំនែកមធ្យោបាយល្មើសវិញ មានចំនួន៨,០២៦គ្រឿង ស្មើនឹង៦៥ភាគរយ ។រីឯយានយន្ត ដែលសមត្ថកិច្ចអប់រំបានសរុបទាំង ១៥ថ្ងៃមាន ៣,៧៥៤គ្រឿង ស្មើ ៤៧ភាគរយ ហើយពិន័យបាន ៤,២៧២ គ្រឿង បង់ប្រាក់បាន៧០ភាគរយ។

ដោយឡែក សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៥ ខែមករានេះ បានបណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិត ៧នាក់ របួសធ្ងន់ ១២នាក់ និងរបួសស្រាល ៣នាក់ បើប្រៀបធៀបថ្ងៃម្សិលមិញ ចំនួនមនុស្សស្លាប់ មានការកើនឡើង៣នាក់ របួសធ្ងន់កើនឡើង ៤នាក់ និងរបួសស្រាលថយចុះ ៧នាក់៕