(ភ្នំពេញ)៖ លោក ហេង កេសរោ ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ បានប្រកាសសាលក្រមផ្តន្ទាទោស ក្រុមយុវជនទំនើង ជាប់ចោទចំនួន១៦នាក់ ដាក់គុកម្នាក់ៗចំនួន០២ឆ្នាំ តែអនុវត្តទោសនៅក្នុងពន្ធនាគារម្នាក់ៗ ត្រឹមតែ០១ឆ្នាំប៉ុណ្ណោះ ទោសនៅសេសសល់គឺត្រូវព្យួរទាំងអស់ដែលជាប់ពាក់ព័ន្ធ នឹងការជួញដូរ និងប្រើប្រាស់ថ្នាំញៀន ប្រព្រឹត្តនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីខែមិថុនា ឆ្នាំ២០១៥។
ជនជាប់ចោទទាំង១៦នាក់នេះ មានឈ្មោះ ឈ្មោះ រឿង ណាន អាយុ២០ឆ្នាំ ឈ្មោះ សុខ វីន អាយុ១៨ឆ្នាំ, ឈ្មោះចាន់ សុភ័ក្តិ អាយុ២៥ឆ្នាំ ,ឈ្មោះ គង់ សុខា អាយុ១៨ឆ្នាំ ,ឈ្មោះ យ៉ៃ ពន្លក អាយុ២៤ឆ្នាំ ,ឈ្មោះ លៀង ម៉ៅ អាយុ១៨ឆ្នាំ,ឈ្មោះ ប៊ុន រតនា អាយុ២០ឆ្នាំ ,ឈ្មោះ ញ៉ែម ចាន់ណា ភេទប្រុស អាយុ៣៩ឆ្នាំ, ឈ្មោះ ជា ដា អាយុ១៨ឆ្នាំ ,ឈ្មោះ ធីម ជា អាយុ១៨ឆ្នាំ ,ឈ្មោះ សៀក ស្រស់ អាយុ២២ឆ្នាំ ,ឈ្មោះ ឈុន សីហា អាយុ២២ឆ្នាំ, ឈ្មោះ ហួន អ៊ីម ភេទស្រី អាយុ២០ឆ្នាំ ទី១៤- ម៉ាត់ សូនី ភេទស្រី អាយុ២៤ឆ្នាំ ទី១៥- ឈ្មោះ ធឿន នុត ឆែអ៊ី ភេទស្រី និង ,ឈ្មោះ ហ៊ឹម នុត ភេទស្រី អាយុ ២៣ឆ្នំា។ ពួកគេត្រូវបានជាប់ចោទពីបទ៖«ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់ថ្នាំញៀន» តាមមាត្រា៤០ និង ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងបន្ទប់ ជួល ស្ថិតនៅក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ០៨ ខែ មិថុនា ២០១៥។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបានថ្នាំញៀនម៉ាទឹកកកមួយចំនួន និង ឧបករណ៍ ជក់ថ្នាំញៀន មួយចំនួនទៀត ពីបន្ទប់ជួលរបស់ពួកគេ៕