
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ផ្ញើសារអបអរសាទរ ជូនឯកឧត្តម ឱក តារារិទ្ធ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍
27-05-2020 06:37
(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានសម្តែងការអបអរសាទរ ជូនឯកឧត្តម ឱក តារារិទ្ធ ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម សូមជូនពរឯកឧត្តម ឱក តារារិទ្ធ សូមមានមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួនក្លៀវក្លា ប្រាជ្ញាភ្លឺថ្លា ឆ្លាតវៃ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលដើម្បីបព្វហេតុវិស័យទេសចរណ៍សម្រាប់ប្រជាជាតិមួយនេះ និងសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕