Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មុខសញ្ញាចែកចាយគ្រឿងញៀន២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមដីកាតុលាការ​នៅខណ្ឌឫស្សីកែវ

15-01-2016 16:58

ភ្នំពេញ៖ អធិការនគរបាល ខណ្ឌឫស្សីកែវ លោក ទៀង ចាន់សារ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក សហការជាមួយ ការិយាល័យ ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានចុះទៅស្រាវជ្រាវរហូត ហើយឈានទៅដល់ការចាប់ខ្លួន ជនត្រូវចោទចំនួន២នាក់ តាមដីការបស់ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ។ លោកអធិការបានបញ្ជាក់ថា ជនត្រូវចោទទី១មានឈ្មោះ មិន ស្រីដា  ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅតាមផ្លូវរថភ្លើង ក្រុមទី៨ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ត្រូវបានចៅក្រមលោក លី លីបម៉េង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលេខបខ៤៥៧តព្រ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥។ ជនត្រូវចោទម្នាក់ទៀតមានឈ្មោះ ញឹម សុភឿនភេទស្រី អាយុ៣៣៥ឆ្នាំ ទីលំនៅផ្ទះលេខ១៤៣  ផ្លូវរថភ្លើងក្រុមទី៨ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវត្រូវបានលោកចៅក្រម លី លីបម៉េង ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលេខបខ៥៥០  តព្រ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥។ លោកប៉ុល និលឯក នាយរងការិយាល័យប្រឆាំងគ្រឿងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនត្រូវចោទទាំង២នាក់ ត្រូវបាននាំខ្លួន យកទៅសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕

 

Posted by Fresh News Photo on Friday, January 15, 2016