(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។
ក្រសួងបានបញ្ជាក់ឲ្យដឹងថា នៅរយៈពេលនេះនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅខ្លាំង ទៅតាមតំបន់ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក បានបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី នឹងបក់ខ្លាំងមកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី ០២ ខែមិថុនា៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះផ្នែកខ្លះនៃវាលទំនាបភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។
២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ។
នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ដោយឡែកបណ្តាខេត្តនៅភាគឦសាន ជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។
៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។
នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។
ក្រសួងក៏អំពាវនាវសូមប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ ៕
់