(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មានដូចខាងក្រោម៖
១៖ អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ករណីកូវីដ១៩ ចំនួន២ករណីចុងក្រោយគឺជាករណីនាំចូល មិនមែនជារលកទី២ នៃការរីករាលដាលនៅកម្ពុជាទេ
២៖ រុស្ស៊ីប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗជិត ៩,០០០នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ
៣៖ រាជរដ្ឋាភិបាល ដាក់ចេញវិធានការ ជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងវិធានការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិ
៤៖ គ្មានសញ្ញាធូរស្រាល! ឥណ្ឌាប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៦,៥៣៥នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ
៥៖ រាជរដ្ឋាភិបាល ចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភ ដល់កម្មករក្នុងវិស័យកាត់ដេរ និងទេសចរណ៍ជាង៣ម៉ឺននាក់ ដែលបានព្យួរកិច្ចសន្យាការងារ
៦៖ មន្ត្រីជាន់ខ្ពស់ WHO ព្រមាន៖ «ប្រទេសដែលឆ្លងផុតរលកទី១នៃ COVID-19 នឹងអាចផ្ទុះរលកទី២ទៀត ប្រសិនបើដកវិធានការរឹតត្បិតលឿនពេក»
៧៖ រាជរដ្ឋាភិបាលសម្រេចបន្ថែមថវិកាសម្រាប់ «កម្មវិធីសាច់ប្រាក់ពលកម្ម» ឆ្នាំ២០២០ ឡើងដល់១០០លានដុល្លារ
៨៖ WHO កោតសរសើរការបើកចំហរបស់ចិន ក្នុងការស្រាវជ្រាវរកប្រភពដើម នៃវីរុសកូរ៉ូណា (COVID-19)
៩៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបងើ្កនហិរញ្ញប្បទានបន្ថែម ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩
១០៖ របាយការណ៍៖ ចិន ដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿង ទៅក្បែរកោះតៃវ៉ាន់ ក្រោយព្រមានអាមេរិក ពីសង្រ្គាមត្រជាក់ថ្មីមួយ
១១៖ រាជរដ្ឋាភិបាល ប្រកាសបន្តអនុគ្រោះផ្នែកពន្ធដល់វិស័យទេសចរណ៍ និងអាកាសចរណ៍បន្ថែម២ខែទៀត
១២៖ COVID-19: WHO ផ្អាកការធ្វើតេស្ដថ្នាំ hydroxychloroquine ដោយសារបារម្ភពីសុវត្ថិភាព
១៣៖ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យស្នងការរាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់តាមដងផ្លូវ និងមិនត្រូវហៅយានយន្តរបស់ពលរដ្ឋដែលមិនល្មើសច្បាប់ចរាចរណ៍ សួរនាំនោះទេ
១៤៖ កំពូលអ្នកល្បែងក្រុងម៉ាកាវ និងជាមហាសេដ្ឋីនៅអាស៊ីលោក Stanley Ho ស្លាប់នៅអាយុ ៩៨ឆ្នាំ
១៥៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលគ្រោងប្រជុំនៅថ្ងៃសុក្រទី២៩ ខែឧសភា ត្រូវបានលើកទៅពេលក្រោយវិញ
១៦៖ កូរ៉េខាងត្បូងចាប់ផ្តើមយុទ្ធនាការ «គ្មានម៉ាស ហាមជិះ» ដើម្បីទប់ទល់ការឆ្លងរាតត្បាត COVID-19 លើរថយន្តក្រុង និងតាក់ស៊ី
១៧៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ៧ចំណុច ដើម្បីបន្ដទប់ស្កាត់ និងការពារការរីករាលដាលជាថ្មី នៃជំងឺ COVID-19
១៨៖ ចំនួនអ្នកឆ្លង COVID-19 លើពិភពលោក កើនដល់លើស ៥.៦លាននាក់ហើយ!
១៩៖ ទឹកប្រាក់វិភាគទានប្រាក់បៀរវត្សដោយស្ម័គ្រចិត្តពីមន្រ្តីសាធារណៈ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កើនរហូតដល់ជិត១០លានដុល្លារហើយ
២០៖ ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន៧នាក់ នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ
២១៖ រដ្ឋបាលខេត្តព្រះវិហារ បង្ហាញសមិទ្ធផល និងទិសដៅការងារបន្ដ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
១២៖ មន្ត្រីយោធាចិននៅភូមិភាគក្រុងហុងកុង អះអាងពីសមត្ថភាពការពារអធិបតេយ្យជាតិចិន, លោកស្រីអភិបាលចេញមុខធានាពីសិទ្ធិសេរីភាព ដែលនឹងមិនរងផលប៉ះពាល់ ដោយសារច្បាប់សន្តិសុខថ្មីឡើយ
២៣៖ ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ បង្ហាញពីការរីកចម្រើនលើវិស័យសាធារណការក្នុងខេត្ត និងប្ដេជ្ញាបន្ដអនុវត្តការងារប្រកបដោយប្រសិទ្ធភាព
២៤៖ ក្រុមហ៊ុន Virgin Orbit ធ្វើតេស្តបាញ់រ៉ុក្កែតដឹកផ្កាយរណបចេញពីយន្តហោះ ដើម្បីឆ្ពោះទៅកាន់គន្លងអវកាស ប៉ុន្តែទទួលបរាជ័យ
២៥៖ ទូតខ្មែរនៅកូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េ សម្រេចចេញវិធានការណ៍ថ្មី សម្រាប់ជនបរទេស ដែលកាន់ទិដ្ឋាការស្នាក់នៅរយៈពេលយូរ
២៦៖ ជប៉ុន បញ្ចូលប្រទេស១១ថែមទៀត ក្នុងបញ្ជីហាមឃាត់ចូលប្រទេស អំឡុងពេល COVID-19 រីករាលដាល
២៧៖ ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន គ្រោងសាងសង់លើផ្ទៃដីប្រមាណ ២៥ហិកតា ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់
២៨៖ ថៃ បោះជំហានចូលក្នុងការប្រកួតប្រជែងផលិតវ៉ាក់សាំង COVID-19 ជាមួយការធ្វើតេស្ដលើសត្វស្វា
២៩៖ បទវិភាគអន្តរជាតិ៖ តើលោក រ៉ូឌ្រីហ្គោ ឌូតឺតេ អាចអូសហ្វីលីពីនចេញពីសហរដ្ឋអាមេរិក បានដែរឬទេ?
៣០៖ ឧទ្ធម្ភាគចក្រយោធារុស្ស៊ី ធ្លាក់នៅតំបន់ចុងបូព៌ា នាំឲ្យមនុស្សជិះលើនោះទាំងអស់ស្លាប់
៣១៖ ចិនត្រៀមបាញ់បញ្ជូនយានទៅភពព្រះអង្គារ នៅក្នុងខែកក្កដា ឆ្នាំ២០២០
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com